យុគសម័យ - នេះគឺជាការវាយតម្លៃរបស់តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅប្រទេសវៀតណាម។ លោកក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលនិងប្រជាជនវៀតណាម ចំពោះការជួយដ៏ស្មោះត្រង់និងមានតម្លៃដល់មូលនិធិរបស់អង្គការសុខភាពពិភពលោក (WHO)។
ពិធីប្រគល់ថវិការចំនួន ៥ ម៉ឺនដុល្លារអាមេរិកជូនដល់មូលនិធិរបស់ WHO ស្តីពីបន្សាំទៅនឹងជំងឺ Covid-19 ។ (រូបថត៖ Thong tin Chinh phu)
ក្នុងបរិបទនៃការរីករាលដាលនៃជំងឺ Covid-19 នៅតែមានភាពស្មុគស្មាញ នៅតាមតំបន់ជាច្រើនលើពិភពលោក ហានិភ័យនៃការរាលដាលនៅតែមានភាពគ្រោះថ្នាក់ WHO បានយល់ព្រមតាមសំណើទាំង ៤ របស់វៀតណាម (បានលើកឡើងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស តាមប្រព័ន្ធអនឡាញ ក្នុងក្របខ័ណ្ឌនៃសម្ព័ន្ធពហុភាគី ស្តីពីការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19) គឺចាំបាច់រួបរួមគ្នា ចែករំលែក ទប់ស្កាត់ និងជំរុញសេដ្ឋកិច្ច ក្រោយបញ្ឈប់ការរីករាលដាលនៃជំងឺ Covid-19 ។ គាំទ្រសំណើររបស់វៀតណាមអំពីតំរូវការមានទិវាសាមគ្គីភាពអន្តរជាតិ ដើម្បីបន្សាំទៅនឹងរោគរាតត្បាត។
នៅក្នុងពិធីប្រគល់ថវិការចំនួន ៥ ម៉ឺនដុល្លារអាមេរិកជូនដល់មូលនិធិរបស់ WHO ស្តីពីបន្សាំទៅនឹងជំងឺ Covid-19 លោកអនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម Le Hoai Trung បានស្នើឱ្យ WHO បន្តយកចិត្តទុកដាក់ជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសប្រទេសដែលមានប្រព័ន្ធសុខាភិបាលខ្សោយ./.
(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន