វៀតណាម នឹងលុបចោលការដាក់កំហិត លើការធ្វើដំណើររបស់ពលរដ្ឋ នៅទូទាំងប្រទេស

13:50 | 23/04/2020

នាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc បានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍ថា មិនមានខេត្តណាមួយ នៅក្នុងប្រទេសវៀតណាម ត្រូវបានគេមើលឃើញថា មានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលនោះទេ ខណៈអាជីវកម្មមិនចាំបាច់មួយចំនួន នឹងនៅរក្សាបិទដដែល។

វៀតណាម នឹងលុបចោលការដាក់កំហិត លើការធ្វើដំណើររបស់ពលរដ្ឋ នៅទូទាំងប្រទេស

វៀតណាម ដែលរាយការណ៍ថា មានករណីឆ្លងវីរ៉ុស COVID-19 ក្រោម៣០០ករណី និងមិនមានអ្នកស្លាប់ ចាប់តាំងពីការឆ្លងដំបូង ដែលរកឃើញនៅខែមករានោះ បានលើកឡើងនៅថ្ងៃពុធនេះថា ខ្លួននឹងចាប់ផ្តើមដកចេញវិញ នូវការដាក់កំហិត លើការបំលាស់ទីរបស់ប្រជាពលរដ្ឋ, នេះបើយោងតាមសារព័ត៌មាន Bangkok Post ចុះផ្សាយនាយប់ថ្ងៃទី២២ ខែមេសានេះ។

នាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc បានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍ថា មិនមានខេត្តណាមួយ នៅក្នុងប្រទេសវៀតណាម ត្រូវបានគេមើលឃើញថា មានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលនោះទេ ខណៈអាជីវកម្មមិនចាំបាច់មួយចំនួន នឹងនៅរក្សាបិទដដែល។ វៀតណាម បានរាយការណ៍ថា មិនមានរកឃើញករណីឆ្លងថ្មី នៃវីរ៉ុស COVID-19 រយៈពេលជិត១សប្តាហ៍ហើយ។

ប្រទេសវៀតណាម ដែលក្នុងឆ្នាំ២០០៣ គឺជាប្រទេសទីមួយ នៅក្រៅប្រទេសចិន ដែលរងការរាតត្បាត ពីជំងឺ Sars នោះ គឺជាប្រទេសដែលបានធ្វើតេស្ត រកវីរ៉ុស COVID-19 មានចំនួនច្រើនបំផុត នៅក្នុងពិភពលោក។

យោងតាមទិន្នន័យ ដែលចេញផ្សាយដោយក្រសួងសុខាភិបាលវៀតណាម នៅថ្ងៃពុធនេះ បានឲ្យដឹងថា វៀតណាម បានធ្វើតេស្តរកវីរ៉ុស លើមនុស្ ស១៨០,០៦៧ នាក់ និងបានរកឃើញករណីឆ្លងវីរ៉ុស ចំនួន២៦៨នាក់ ហើយមកដល់ពេលនេះ ៨៣ភាគរយនៃអ្នកឆ្លង បានជាសះស្បើយ និងមិនមានអ្នកស្លាប់នោះទេ៕

(ប្រភពព័ត៌មាន: FreshNews)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត