ពលរដ្ឋវៀតណាមជិត ៣០០ នាក់ដែលជាប់គាំងនៅប្រទេសជប៉ុនបានវិលត្រឡប់ទៅស្រុកកំណើតវិញដោយសុវត្ថិភាព

13:51 | 23/04/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - នាថ្ងៃទី ២២ ខែមេសា យន្តហោះបាននាំពលរដ្ឋវៀតណាមចំនួន ៣០០ នាក់ដែលមានបំណងវិលត្រឡប់ទៅស្រុកកំណើតបានចុះចតដោយសុវត្ថិភាព។

ពលរដ្ឋវៀតណាមជិត ៣០០ នាក់ដែលជាប់គាំងនៅប្រទេសជប៉ុនបានវិលត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាព

នេះគឺជាជើងហោះហើរមួយតាមទិសមកវៀតណាមវិញដែលដឹកសម្ភារៈពេទ្យរបស់រដ្ឋាភិបាលនិងប្រជាជនវៀតណាមបានបរិច្ចាគទៅជប៉ុនដើម្បីប្រយុទ្ទប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩។

នាថ្ងៃទី ២២ ខែមេសា អាជ្ញាធរវៀតណាមនិងស្ថានទូតវៀតណាមប្រចាំនៅជប៉ុនបានសហការជាមួយក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមដឹកជញ្ជូនគ្រឿងឧបករណ៍និងសម្ភារៈបរិក្ខាពេទ្យ។គ្រឿងឧបករណ៍ទាំងនេះត្រូវបានរដ្ឋាភិបាលនិងប្រជាជន វៀតណាមប្រគល់ជូនរដ្ឋាភិបាលជប៉ុននិងប្រជាជនជប៉ុនដើម្បីការពារនិងទប់ស្កាត់ជំងឺកូវីដ១៩ ។

គួរបញ្ជាក់ថាក្នុងការហោះហើរត្រឡប់មកប្រទេសវៀតណាមវិញឈរលើស្មារតីដឹកនាំរបស់នាយករដ្ឋមន្រ្តីនិងអាជ្ញាធរមានសមត្ថកិច្ចវៀតណាមនិងស្ថានទូតវៀតណាមប្រចាំនៅប្រទេសជប៉ុន រួមទាំងក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមបានសហការគ្នាជាមួយអាជ្ញាធរជប៉ុន ដើម្បីជួយពលរដ្ឋវៀតណាមជិត ៣០០ នាក់ឱ្យវិលត្រឡប់ទៅស្រុកកំណើតវិញ។ អ្នកដំណើរទាំងនេះជាមនុស្សដែលស្ថិតក្នុងស្ថានភាពលំបាកពិសេសដូចជាស្ត្រីមានផ្ទៃពោះ និងពលករនិងនិស្សិតមួយចំនួនដែលបានផុតកាលកំណត់ពីកិច្ចសន្យាធ្វើការងារនិងសិក្សាផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត