ស្ថាប័នពាណិជ្ជកម្មនៃស្ថានទូតវៀតណាមប្រចាំនៅសិង្ហបុរីអមដំណើរសហគ្រាសក្នុងការជួយគាំទ្រដល់ប្រជាជនវៀតណាមនិងវេជ្ជបណ្ឌិតនៅសិង្ហបុរី

15:39 | 21/04/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាបច្ចុប្បន្ន មានពលរដ្ឋវៀតណាមប្រមាណ ៣០០ នាក់កំពុងជាប់គាំងនៅក្នុងប្រទេសសឹង្ហបុរីចំពេលមានការផ្ទុះឡើងនៃជំងឺកូវីដ១៩ (Covid-19) ក្នុងប្រទេសនេះ។

ស្ថាប័នពាណិជ្ជកម្មនៃស្ថានទូតវៀតណាមប្រចាំនៅសិង្ហបុរីអមដំណើរសហគ្រាសក្នុងការជួយគាំទ្រដល់ប្រជាជនវៀតណាមនិងវេជ្ជបណ្ឌិតនៅសិង្ហបុរី

ពលរដ្ឋទាំងនេះភាគច្រើនគឺជាអ្នកជម្ងឺដែលធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរីដើម្បីព្យាបាលជំងឺ ភ្ញៀវទេសចរនិងនិស្សិតវៀតណា ពលករធ្វើការរយៈពេលខ្លីនៅប្រទេស នេះ។ ស្ថានប័នពាណិជ្ជកម្មនៃស្ថានទូតវៀតណាមប្រចាំនៅសិង្ហបរីបានអំពាវនាវឱ្យអង្គភាពអាជីវកម្មវៀតណាមនិងសឹង្ហបូរី ចូលរួមសហការគ្នាដើម្បីចែករំលែកការលំបាកនិងភាពនឿយហត់ជាមួយក្រុមគ្រូពេទ្យនិងជួយពលរដ្ឋវៀតណាមដែលជួបការលំបាកផងដែរ។

លោក Jeff Koh ដែលជាម្ចាស់ភោជនីយដ្ឋានវៀតណាមដ៏ល្បីល្បាញមួយនៅប្រទេសសឹង្ហបូរី (Red Sparrow) បានគាំទ្រអាហារឥតគិតថ្លៃដែលជាមុខមហូបពិសេសរបស់វៀតណាមដូចជាអង្ករ ហ្វឺ ជាដើមសម្រាប់វេជ្ជបណ្ឌិតសិង្ហបុរីនិងពលរដ្ឋ វៀតណាមផងដែរ។ ក្នុងរយៈពេលកន្លងមក ស្ថាប័នពាណិជ្ជកម្មនៃស្ថានទូតវៀតណាមប្រចាំនៅសិង្ហបុរី ក៏បានសហការជាមួយស្ថាប័ន សមាគម និងធុរជននៅសឹង្ហបុរីដើម្បីនាំអ្នកណែនាំសហគ្រាសនាំចូលរបស់សិង្ហបុរីទៅវៀតណាមវិញដើម្បីជំរុញការទិញបន្លែផ្លែឈើនិងជួយគាំទ្រក្នុងការបញ្ជាទិញនាំចេញនាំចូលជាច្រើនតាមរយៈកម្មវិធី Whatsapp និង Viber ក្នុងគោលបំនងជំរុញការផ្សព្វផ្សាយផលិតផលកសិកម្មរបស់វៀតណាមទៅកាន់ទីផ្សារសិង្ហបុរីផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត