យុគសម័យ - នាថ្ងៃទី ២០ ខែមេសា ទីក្រុងតូក្យូ ប្រទេសជប៉ុន ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសជប៉ុន លោក Vu Hong Nam បានទទួលម៉ាស៊ីនជំនួយដកដង្ហើមម៉ាក់ Eliciae MV20 ចំនួន ២ គ្រឿងដំបូងដែលផលិតដោយក្រុមហ៊ុន METRAN Co. , Ltd ។
ទិដ្ឋភាពនៃពិធីនេះ
នេះជាផ្នែកមួយនៃកញ្ចប់ទំនិញជាម៉ាស៊ីនដកដង្ហើមចំនួន ២.០០០ គ្រឿងដែលក្រុមហ៊ុនឧបត្ថម្ភ ទាំងពីរបានបញ្ជាទិញពីក្រុមហ៊ុន METRAN ផលិតសម្រាប់រដ្ឋាភិបាលវៀតណាមដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩។
ថ្លែងក្នុងពិធីប្រគល់នេះ លោក Tran Ngoc Phuc ស្ថាបនិកនិងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន METRAN និងឯកអគ្គរដ្ឋទូតលោក Vu Hong Nam បានបញ្ជាក់ថាម៉ាស៊ីនដកដង្ហើមទាំងនេះពិតជានឹងជួយយ៉ាងច្រើនក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នៅប្រទេសវៀតណាម និងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការព្យាបាលមនុស្សអកុសលដែលឆ្លងវីរុស SARS-CoV-2 ដែលបណ្តាលឱ្យមានជំងឺកូវីដ១៩ផងដែរ។
ក្នុងពិធីប្រគល់នេះ ឯកអគ្គរដ្ឋទូតលោក Vu Hong Nam បានប្រគល់ប្រាក់ចំនួន ២០ ម៉ឺនដុល្លារអាមេរិកដល់សមាគមវៀតណាមនៅជប៉ុន ដើម្បីជួយឧបត្ថម្ភដល់សហគមន៍វៀតណាមនៅជប៉ុនដើម្បីកាត់បន្ថយការលំបាកមួយផ្នែកក្នុងជីវភាពរស់នៅរបស់បងប្អូនប្រជាជននៅទីនេះដែលរងផលប៉ះពាល់ពីការរីករាលដាលនៃជម្ងឺកូវីដ១៩ផងដែរ៕(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: thoidai.com.vn)

មតិពីមិត្តអ្នកអាន