វៀតណាមមានករណីឆ្លង COVID-19 តែ ២៦៨នាក់ប៉ុណ្ណោះ ដែលទាបជាងប្រទេសផ្សេងៗឆ្ងាយ

21:29 | 18/04/2020

យោងតាមគេហទំព័រ worldometer គិតត្រឹមម៉ោង ១២៖៣០នាទីរ សៀលថ្ងៃសៅរ៍ ទី១៨ ខែមេសា ឆ្នាំ២០២០ នេះតែម្តង ប្រទេសវៀតណាមមានករណីឆ្លងជំងឺ COVID-19 តែ ២៦៨ករណីប៉ុណ្ណោះ ដែលទាបជាងឆ្ងាយ បើធៀបនឹងប្រទេសថៃ សិង្ហបុរី ម៉ាឡេស៊ី និងហ្វីលីពីនជាដើម ដែលសុទ្ធតែបានរកឃើញករណីឆ្លងជំងឺនេះដំបូងៗដូចគ្នា កាលពីអំឡុងខែមករា និងកុម្ភៈ។

វៀតណាមកំពុងអនុវត្តវិធានការរក្សាគម្លាងសង្គម។

ប្រទេសវៀតណាមដែលមានប្រជាជនសរុបរហូតដល់ជាង ៩៧ លាននាក់នោះ ក៏បានឲ្យដឹងផងដែរថា ក្នុងចំណោមករណីឆ្លងសរុប ២៦៨ករណីនោះ អ្នកជំងឺ ១៩៨ នាក់ហើយត្រូវបានព្យាបាលឲ្យជាសះស្បើយ និងគ្មានអ្នកជំងឺណាម្នាក់បាត់បង់ជីវិតនោះឡើយ គិតចាប់តាំងពីការផ្ទុះករណីឆ្លង COVID-19 ដំបូងកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅក្នុងប្រទេសអាស៊ានមួយនេះ៕

(ប្រភពព័ត៌មាន: freshnews)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត