ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Binh Minh អញ្ជើញសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសអូស្ត្រាលីលោកស្រី Marise Payne អំពីកិច្ចសហប្រតិបត្តិការទ្វេភ

18:43 | 16/04/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - នាថ្ងៃទី ១៦ ខែមេសា ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh បាសន្ទនាតាមទ័រស័ព្ទជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសអូស្រ្តាលីលោកស្រី Marise Payne ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីនិងតំបន់ក្នុងបរិបទនៃការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ (Covid-19) កាន់តែវិវត្តន៍ដ៏ស្មុគស្មាញ។

ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh

លោក Pham Binh Minh បានចែករំលែកការខិតខំប្រឹងប្រែងរបស់វៀតណាមនិងអាស៊ានដើម្បីឆ្លើយតបនឹងការរីករាលដាលនៃជំងឺកូវីដ១៩ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងតំបន់និងអន្តរជាតិរួមទាំងកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងអូស្ត្រាលីនៅក្នុងបញ្ហានេះ។ លោក Pham Binh Minh បានវាយតម្លៃខ្ពស់ចំពោះការថែរក្សាបណ្តាញទំនាក់ទំនងទៀងទាត់និងប្រកបដោយប្រសិទ្ធភាពរវាងប្រទេសទាំងពីរនៅគ្រប់កម្រិតក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ ព្រមទាំងភាគីទាំងពីរត្រូវបានស្នើឱ្យបន្តខិតខំប្រឹងប្រែងជម្រុញកិច្ចសហប្រតិបត្តិការតាមរយៈយន្តការដែលមានស្រាប់នៅក្នុងគ្រប់វិស័យដើម្បីរក្សាសន្ទុះនៃការអភិវឌ្ឍជាវិជ្ជមាននៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រផងដែរ។

ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh និងរដ្ឋមន្រ្តីការបរទេសអូស្ត្រាលីលោកស្រី Marise Payne

ជាកាឆ្លើយតប រដ្ឋមន្រ្តីការបរទេសអូស្ត្រាលីលោកស្រី Marise Payne បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមនិងតួនាទីនាំមុខរបស់វៀតណាមក្នុងឋានៈជាប្រធានអាស៊ាន ២០២០ ដោយបានបញ្ជាក់ពីបំណងប្រាថ្នារបស់អូស្ត្រាលីក្នុងការធ្វើសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយវៀតណាមចក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតសកលកូវីដ១៩ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគីនិងក្នុងទំនាក់ទំនងភាពជាដៃគូអាស៊ាន - អូស្ត្រាលីផងដែរ។ លោកស្រី Marise Payne ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលវៀតណាមដែលបានផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្តនិងផ្នែកការងារកុងស៊ុលប្រកបដោយប្រសិទ្ធភាពដល់ពលរដ្ឋអូស្រ្តាលីនិងភ្ញៀវទេសចរដែល រងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ១៩ ព្រមទាំងអះអាងថាក្រសួងការបរទេសនិងពាណិជ្ជកម្មអូស្ត្រាលីនឹងសម្របសម្រួលជាមួយក្រសួងអប់រំ និងអាជ្ញាធរដទៃទៀតដើម្បីបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់និស្សិតវៀតណាមទៅសិក្សានៅអូស្ត្រាលីផងដែរ។

ភាគីទាំងពីរក៏បានឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការនិងការគាំទ្រគ្នាទៅវិញទៅមកលើវេទិកាពហុភាគីជាពិសេសអង្គការសហប្រជាជាតិនិងយន្តការដែលដឹកនាំដោយអាស៊ានលើបញ្ហាតំបន់និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ទៅវិញទៅមក រួមទាំងកិច្ចសហប្រតិបត្តិការក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខនៅសមុទ្រខាងកើតដោយឈរលើមូលដ្ឋាននៃការគោរពច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) នាឆ្នាំ ១៩៨២ ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: baoquocte.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត