ប្រព័ន្ធផ្សព្វផ្សាយអូស្រ្តាលីនិងអាល្លឺម៉ង់បានវាយតម្លៃខ្ពស់ចំពោះការទប់ស្កាត់ជំងឺរាតត្បាតសកល COVID-19 ប្រកបដោយជោគជ័យរបស់វៀតណាម

11:50 | 14/04/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - នាពេលថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិមួយចំនួនបានវាយតម្លៃថាវៀតណាមបានរួមបញ្ចូលគ្នារវាងការធ្វើសកម្មភាពយ៉ាងឆាប់រស័ស ការធ្វើតេស្តជំងឺឆ្លងយ៉ាងទូលំទូលាយ ហើយការធ្វើចក្កតាឡីស័កយ៉ាងខ្លាំងក្លា និងសាមគ្គីសង្គមទាំងមូល វៀតណាមបានបញ្ជៀសពីការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩ (COVID-19) តែម្តង

ប្រជាជននៅភូមិ Ha Loi ស្រុក Me Linh ទីក្រុងហាណូយ កំពុងធ្វើតេស្តវីរុស Sars-Cov-2 (រូបថត៖ vnanet)

នាថ្ងៃទី ១៣ ខែមេសា គេហទំព័រព័ត៌មាន 7news.com.au បានចុះផ្សាយអត្ថបទសរសេររបស់លោក Chris Humphrey និងលោក Bac Pham នៃទីភ្នាក់ងារសារព័ត៌មានអូស្ត្រាលី (AAP) បានវាយតម្លៃថាដោយសារវៀតណាមបានរួមបញ្ចូលគ្នារវាងការធ្វើសកម្មភាពយ៉ាងឆាប់រស័ស ការធ្វើតេស្តជំងឺឆ្លងយ៉ាងទូលំទូលាយ ហើយការធ្វើចក្កតាឡីស័កយ៉ាងខ្លាំងក្លា និងសាមគ្គីសង្គមទាំងមូល វៀតណាមបានបញ្ជៀសពីការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩ (COVID-19) តែម្តង។

បើយោងតាមទីភ្នាក់ងារព័ត៌មាន DPA របស់អាល្លឺម៉ង់ នាថ្ងៃដដែលនេះក៏បានឲ្យដឹងថា ដោយមានតួរលេខអ្នកឆ្លងជំងឺត្រឹមតែពីរបីរយនាក់ ហើយគ្មានករណីស្លាប់ដោយសារ វីរុស SARS-CoV-2 នោះ វិធីទប់ទល់នឹងជំងឺរាតត្បាតកូវីដ១៩ របស់វៀតណាមត្រូវបាន អង្គការសុខភាពពិភពលោក (WHO) លើកសរសើរ ហើយចាត់ទុកថានេះគឺជាមេរៀនសម្រាប់បណ្ដាប្រទេស ក្នុងការប្រយុទ្ធប្រឆាំងជំងឺ។ DPA បានដកស្រង់សម្តីរបស់តំណាង WHO ប្រចាំនៅវៀតណាម លោក Park Kidong ដែលបានចាត់ទុកថា ការធ្វើចំណាត់ការយ៉ាងឆាប់រហ័សរបស់រដ្ឋាភិបាលវៀតណាម គឺជាកត្តាគន្លឹះ ក្នុងការប្រយុទ្ធប្រឆាំង កូវីដ១៩ ។

ទន្ទឹមនឹងនេះ DPA ក៏បានវាយតម្លៃថា វៀតណាមបានទប់ទល់នឹងជំងឺរាតត្បាតសកលកូវីដ១៩ ប្រកបដោយជោគជ័យ ភាគច្រើនគឺផ្អែកលើសាមគ្គីភាពនៃសង្គមទាំងមូល។ DPA បានចាត់ទុកថា រាលវិធានការតឹងរ៉ឹង ដែលត្រូវបានវៀតណាមអនុវត្តន៍តាំងពីមុនមក គឺទទួលបានលទ្ធផលប្រកបដោយជោគជ័យ ហើយ ការឆ្លងរាលដាលនសជំងឺរាតត្បាតសកលនេះ នឹងត្រូវបានកំណត់តាមរយៈសកម្មភាព ដែលបណ្ដាប្រទេសបានអនុវត្តន៍ក្នុងនោះរួមមានប្រទេសវៀតណាមផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: baotintuc.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត