យុគសម័យ - នាថ្ងៃទី១៤ ខែមេសា ក្នុងនាមជាប្រធានអាស៊ាន ២០២០ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំកំពូលអាស៊ានពិសេសលើកទី ៣៦ និងកិច្ចប្រជុំកំពូលពិសេសអាស៊ានបូក ៣ (ចិន ជប៉ុន និងកូរ៉េខាងត្បូង) ស្តីពីជម្ងឺ Covid-19 តាមរយៈការភ្ជាប់វីដេអូខលផ្ទាល់ (Video Conference)
ក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc កិច្ចប្រជុំកំពូលអាស៊ានបានធ្វើឡើងនៅពេលព្រឹក។ នៅរសៀលថ្ងៃដដែល កិច្ចប្រជុំកំពូលពិសេសអាស៊ានបូក ៣ (ចិន ជប៉ុន និងកូរ៉េ) នឹងត្រូវធ្វើឡើង។ (រូបថតៈTTXVN)
ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំកំពូលអាស៊ានពិសេស លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានមានប្រសាសន៍ថា កិច្ចប្រជុំនេះមានសារសំខាន់ខ្លាំងណាស់ ក្នុងបរិបទនៃជំងឺរាតត្បាត COVID-19 ដែលកំពុងរីករាលដាល ក្នុងតំបន់និងទូទាំងពិភពលោក។ បណ្តាប្រទេសជាសមាជិកអាស៊ានទាំងអស់ ក៏កំពុងខិតខំផងដែរ ក្នុងការបង្ការជំងឺ Covid-19 ដែលជះឥទ្ធិពលអវិជ្ជមានដល់ការរស់នៅរបស់ប្រជាជនសេដ្ឋកិច្ច-សង្គម ជាពិសេសគឺវិស័យសេវាកម្មដែលមានចំនួន ៣០% នៃផលិតផលក្នុងស្រុកសរុប នៅតំបន់អាស៊ាន បញ្ហាប្រឈមនៃស្ថេរភាពនិងសន្តិសុខសង្គម។
ក្នុងគ្រាលំបាកនេះដែលបានដាស់តឿននូវសាមគ្គីភាពនៃសហគមន៍អាស៊ាន និងស្មារជំនះលើការលំបាក ដែលបានបង្ហាងតាមរយៈសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាន ស្តីពីការឆ្លើយតបរួមចំពោះការរីករាលដាលនៃ COVID-19 (ថ្ងៃទី១៩ ខែ កុម្ភៈ ២០២០) ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល ការពារជាតិ សេដ្ឋកិច្ចនិងទេសចរណ៍។ ការចែករំលែកនិងការផ្គត់ផ្គង់វត្ថុប្រើប្រាស់ដ៏ចាំបាច់ ឧបករណ៍វេជ្ជសាស្ត្រ និងការគាំទ្រដល់ប្រជាជនក្នុងស្ថានភាពស្មុគស្មាញនៃការរីករាលដាលនៃជំងឺ Covid-19 ។ កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានបាននាំមកនូវលទ្ធផលគួរឲ្យកត់ស្គាល់៖ ចំនួនករណីផ្ទុកជំងឺ Covid-19 ចំនួន ១៥ ពាន់នាក់តែប៉ុណ្ណោះ ដែលទាបជាង និងកើនឡើងយឺតជាងអត្រាឆ្លងជំងឺលើពិភពលោក។
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានបញ្ជាក់ថា លទ្ធផលជាដំបូងបានជួយយើងឱ្យមានភាពជឿជាក់ជាងមុន ប៉ុន្តែមិនមែធ្វេសប្រហែស ត្រូវមានសាមគ្គីភាពនិងការប្តេជ្ញាចិត្តខ្ពស់ ក្នុងស្មាតរី“ភាពស្អិតរមួតនិងការឆ្លើយតប” ។ សម្តែងនូវជំនឿថា កិច្ចប្រជុំនេះនឹងផ្តល់នូវវិធានការណ៍ជាក់ស្តែងជាច្រើន ដើម្បីជំនះជំងឺ Covid-19 ដែលធ្វើឱ្យជីវិតប្រជាជនមានស្ថេរភាពនិងអភិវឌ្ឍប្រកបដោយស្ថេរភាពនិងនិរន្តរភាព។
នៅក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំនឹងពិភាក្សានូវវិធានការណ៍ជាក់លាក់និងគំនិតផ្តួចផ្តើមនានា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការបង្ការនិងទប់ស្កាត់នឹងការរីករាលដាលនៃជំងឺ Covid-19 និងធានាការអភិវឌ្ឍប្រកបដោយភាពស្វាហាប់និងចីរភាពនៃតំបន់ ក្នុងរយៈពេលវែង។
នៅពេលការរីករាលដាលនៃជំងឺ Covid-19 កើតឡើង ក្នុងនាមជាប្រធានអាស៊ាន ២០២០ ប្រទេសវៀតណាមបានលើកឡើងនូវគំនិតផ្តួចផ្តើម និងលើកកម្ពស់ការសាមគ្គីភាព ឯកភាពនិងការសម្របសម្រួល និងកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ដើម្បីទប់ទល់នឹងការរាតត្បាត។
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញធ្វើជាអធិបតីនៃកិច្ចប្រជុំកំពូលអាស៊ានពិសេស។ (រូបថត៖ VGP)
បន្ទាប់ពីពិគ្រោះយោបល់ជាមួយថ្នាក់ដឹកនាំអាស៊ាន លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានចេញសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាន នៅថ្ងៃទី ១៤ ខែកុម្ភៈ ដោយបានបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់និងការប្តេជ្ញាចិត្តនយោបាយរបស់អាស៊ាន ក្នុងការគ្រប់គ្រងនិងទប់ស្កាត់នឹងការឆ្លងរាលដាល។ ក្រុមប្រឹក្សាសម្របសម្រួលអាស៊ានដែលមានសមាសភាព រួមមាន៖ រដ្ឋមន្ត្រីការបរទេសអាស៊ាន ដឹកនាំដោយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Pham Binh Minh បានរៀបចំកិច្ចប្រជុំចំនួន ២ នៅថ្ងៃទី ២០ ខែកុម្ភៈនិងព្រឹកថ្ងៃទី ៩ ខែមេសាឆ្នាំ ២០២០ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការនិងវិធានការសហប្រតិបត្តិការក្នុងអាស៊ានក៏ដូចជាជាមួយដៃគូសំដៅឆ្លើយតបនឹងជំងឺ Covid-19។
កិច្ចប្រជុំកំពូល អាស៊ានពិសេសនិងកិច្ចប្រជុំកំពូលពិសេសអាស៊ានបូក ៣ ស្តីពីការឆ្លើយតបនឹងជំងឺដែលរៀបចំការភ្ជាប់វីដេអូខលផ្ទាល់ (Video Conference) ដើម្បីឆ្លើយតបទៅនឹងស្ថានភាពជំងឺនិងរកវិធានការចាំបាច់នានា ដែលគេចាត់ទុកជាឱកាសសម្រាប់អាស៊ាន ដើម្បីបង្ហាញការខិតខំប្រឹងប្រែងរបស់អាស៊ាន សំដៅយកការឈ្នះជំងឺ Covid-19 ។ ដោយហេតុនេះ អាស៊ានបានអះអាងនូវការប្តេជ្ញាចិត្តខ្ពស់របស់អាស៊ាននិងអាស៊ានបូក ៣ ក្នុងការការពារនិងលុបបំបាត់ហានិភ័យនៃការរីករាលដាលដល់អាយុជីវិតមនុស្ស ស្ថិរភាពស្ថានភាពសេដ្ឋកិច្ចសង្គមចំពោះបណ្តាប្រទេសជាសមាជិក./.
(បកប្រែដោយឌីណា)


មតិពីមិត្តអ្នកអាន