ធុរជនអាមេរិកមានបំណងចាប់យកឱកាសសហប្រតិបត្តិការនិងវិនិយោគនៅវៀតណាម

12:54 | 15/04/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ១៤ ខែមេសា នៅទីក្រុង Washington DC ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិកលោក Ha Kim Ngoc បានធ្វើកិច្ចសន្ទនាតាមអនឡាញ់ ជាមួយប្រធានក្រុមប្រឹក្សាធុរកិច្ចដើម្បីការយល់ដឹងអន្តរជាតិ (BCIU) លោក Peter Tichansky និងតំណាងជាន់ខ្ពស់នៃអង្គភាពជាជីវកម្មធំៗរបស់អាមេរិកចំនួន ៤០ ។ នេះគឺជាសកម្មភាពផ្លាស់ប្តូរជាប្រចាំរវាងស្ថានទូតវៀតណាមប្រចាំនៅអាមេរិកនិងសមាជិករបស់សហគ្រាស BCIU ។

ធុរជនអាមេរិកមានបំណងចាប់យកឱកាសសហប្រតិបត្តិការនិងវិនិយោគនៅវៀតណាម (រូបថត៖ VN+)

ក្នុងកិច្ចសន្ទនានោះ លោកឯកអគ្គរដ្ឋទូត Ha Kim Ngoc បានសង្កត់ធ្ងន់ថាទោះជាជំងឺរាតត្បាត COVID-19 កំពុងបង្កការលំបាកនិងឧបសគ្គជាច្រើនក៏ដោយ ប៉ុន្តែទំនាក់ទំនងវៀតណាម - អាមេរិកនៅតែបន្តជម្រុញនិងទទួលបានលទ្ធផលជាវិជ្ជមានលើគ្រប់វិស័យ។ ក្នុងវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម ប្រទេសទាំងពីរបានពិគ្រោះយោបល់ជាទៀងទាត់ ដើម្បីរក្សាសន្ទុះអភិវឌ្ឍន៍នៃទំនាក់ទំនងពាណិជ្ជកម្មនាបច្ចុប្បន្ន។ រដ្ឋាភិបាលវៀតណាមកំពុងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការណ៍នានាដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីប្រកបដោយសុខដុមរមនានិង ចីរភាពផងដែរ។ ជាពិសេសវិស័យកិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាលបានក្លាយជាចំណុចភ្លឺស្វាងមួយនៃទំនាក់ទំនងវៀតណាម - អាមេរិក

លើសពីនេះទៀត ប្រទេសទាំងពីរបានបង្កើនកិច្ចសហប្រតិបត្តិការនៅគ្រាប់ជាន់ថ្នាក់ ដើម្បីចែករំលែកព័ត៌មាន បទពិសោធន៍និងជួយគាំទ្រដល់ការលើកកំពស់ សសមត្ថភាព ក្នុងការទប់ស្កាត់ជំងឺរាតត្បាត COVID-19 ។ នាបច្ចុប្បន្ននេះ វៀតណាម កំពុងសហការផលិតផលិតផលការពារ និងសម្ភារៈបរិក្ខាពេទ្យមួយចំនួនដើម្បីផ្គត់ផ្គង់ដល់ភាគីអាមេរិកផងដែរ។

តំណាងធុរជនអាមេរិក បានវាយតម្លៃខ្ពស់ចំពោះជោគជ័យរបស់វៀតណាមក្នុងការការពារនិងទប់ស្កាត់ជង្ងឺកូវីដ១៩ នៅក្នុងប្រទេសនិងកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីទប់ទល់នឹងជំងឺរាតត្បាតនេះដែរ។ សហគ្រាសអាមេរិកបានបង្ហាញចំណាប់អារម្មណ៍ចំពោះផែនការរបស់រដ្ឋាភិបាលវៀតណាមក្នុងការស្តារផលិតកម្មនិងសកម្មភាពអាជីវកម្មឡើងវិញនាពេលខាងមុខហើយមានសុទិដ្ឋិនិយមអំពីឱកាសនៃសេដ្ឋកិច្ចរបស់វៀតណាមបន្ទាប់ពីជំងឺរាតត្បាតនេះត្រូវបានគ្រប់គ្រងវិញ។ អាមេរិកសង្ឃឹមថានឹងច្បាមជាប់នឹងចាប់យកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការនិងការវិនិយោគនៅវៀតណាម ហើយអង្គភាពអាជីវកម្មបានលើកឡើងនូវសំណួរជាច្រើនអំពីវិស័យអាទិភាព ជំរុញការទាក់ទាញការវិនិយោគនាពេលខាងមុខ និងទម្រង់នៃកិច្ចសហប្រតិបត្តិការដែលជាប់ទាក់ទងជាមួយ ប្រទេសវៀតណាមផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vietnamplus.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត