យុគសម័យ - ក្រសួងការបរទេសជប៉ុនបានបញ្ជាក់នៅថ្ងៃទី ១៤ ខែមេសាថាជប៉ុនបានវាយតម្លៃខ្ពស់ចំពោះតួនាទីដឹកនាំរបស់វៀតណាមក្នុងអំឡុងពេលធ្វើជាប្រធានអាស៊ាន។
រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Motegi Toshimitsu។ (ប្រភព៖ reuters)
នារសៀលថ្ងៃទី ១៤ ខែមេសា ក្រោមអធិបតីភាពនៃលោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc ប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) កិច្ចប្រជុំកំពូលអាស៊ានបូក ៣ ពិសេសតាមរយៈប្រព័នន្ធវិដេអូ បានបើកនិងពិភាក្សាអំពីវិធានការដើម្បីឆ្លើយតបនឹងជំងឺរាតត្បាត Covid-19 ។
រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Motegi Toshimitsu ក្នុងសន្និសីទកាសែតនាថ្ងៃទី ១៤ មេសាបានអះអាងថាជប៉ុនបានវាយតម្លៃខ្ពស់ចំពោះតួនាទីដឹកនាំរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ាន ដែលប្រទេសវៀតណាមបានអំពាវនាវយ៉ាងសកម្មនិងរៀបចំកិច្ចប្រជុំកំពូលអាស៊ានបូក ៣ ពិសេសស្តីពីជំងឺ Covid-19 តាមរយៈប្រព័ន្ធវិដេអូ ។
បើតាមលោករដ្ឋមន្ត្រី Motegi នាយករដ្ឋមន្រ្តីជប៉ុនលោក Abe Shinzo ក៏បានចូលរួមកិច្ចប្រជុំនេះដែរ។ កិច្ចប្រជុំបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិរួមទាំងបណ្តាប្រទេសអាស៊ានដើម្បីទប់ទល់នឹងការរីករាលដាលនៃវីរុស SARS-CoV-2 ។ ថ្មីៗនេះប្រទេសជប៉ុនបានចូលរួមនៅក្នុងកិច្ចប្រជុំកំពូលតាមរយៈប្រព័ន្ធជាមួយមេដឹកនាំនៃប្រទេសសមាជិក G7 និង G20 ហើយ“ នឹងចូលរួមចំណែកយ៉ាងសកម្មដល់កិច្ចប្រជុំកំពូល” ។
លោក Motegi បានសង្កត់ធ្ងន់ថាប្រទេសជប៉ុននឹងពិភាក្សាអំពីវិធានការណ៍ដើម្បីកាត់បន្ថយការរីករាលដាលនៃជំងឺរាតត្បាត ការសម្របសម្រួលអន្តរជាតិ សហការក្នុងសកម្មភាពនានានៅក្នុងគោលនយោបាយសារពើពន្ធនិងរូបិយវត្ថុដើម្បីជំរុញសេដ្ឋកិច្ចរបស់ប្រទេសនិមួយៗ និង គាំទ្រដល់ប្រទេសកំពុងអភិវឌ្ឍន៍។
កិច្ចប្រជុំកំពូលអាស៊ានបូក ៣ ពិសេសស្តីពីជំងឺ Covid-19 ត្រូវបានចូលរួមដោយថ្នាក់ដឹកនាំនៃសមាជិកទាំង ១០ នៃអាស៊ាននិងដៃគូសន្ទនាទាំងបីក្នុងតំបន់អាស៊ីឦសានរួមមានជប៉ុនចិននិងកូរ៉េខាងត្បូង៕
(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន