យុគសម័យ - ខ្លឹមសារទាំងមូលនៃសាររបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញបញ្ជូនទៅកាន់សន្និសិទតាមអនឡាញ់របស់ថ្នាក់រដ្ឋមន្រ្តីសុខាភិបាលនានានៅតំបន់ប៉ាស៊ីហ្វិកខាងលិចនៃអង្គការសុខភាពពិភពលោក (WHO)។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (រូបថត៖ vnanet)
នាថ្ងៃទី ៨ មេសា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញផ្ញើសារទៅកាន់សន្និសីទតាមអនឡាញ់របស់ថ្នាក់រដ្ឋមន្ត្រីសុខាភិបាលនៅតំបន់ប៉ាស៊ីហ្វិកខាងលិចនៃ WHO។ ក្នុងសុន្ទរកថា លោក Nguyen Xuan Phuc បានលើកឡើងពីសារសំខាន់នៃការរីករាលដាលនៃជំងឺកូវីដ១៩ (COVID-19) នៅទូទាំងពិភពលោក។ ដោយហេតុនេះ លោកនាយករដ្ឋមន្រ្តីវៀតណាមបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់សហគមន៍អន្តរជាតិក្នុងការជំរុញការទប់ស្កាត់ជំងឺឆ្លងនេះនាពេលបច្ចុប្បន្ន។
ទន្ទឹមនឹងនេះដែរ លោក Nguyen Xuan Phuc ក៏បានថ្លែងអំណរគុណចំពោះការជួយឧបត្ថម្ភគាំទ្រពីសហគមន៍អន្តរជាតិនិងប្រជាជននៃប្រទេសទាំងអស់ចំពោះវៀតណាម ដោយសំដែងនូវទំនុកចិត្តថាប្រសិនបើ «យើងរួបរួមនិងប្រកៀកស្មានឹងគ្នា យើងនឹងយកឈ្នះលើជំងឺឆ្លងនេះជាក់ជាមិនខានឡើយ»៕
(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: vietnamplus.vn)

មតិពីមិត្តអ្នកអាន