យុគសម័យ - នារសៀលថ្ងៃទី៩ ខែមេសា ការសន្ទនាតាមទូរស័ព្ទជាមួយ លោកនាយករដ្ឋមន្រ្តីអូស្រ្តាលីScott Morrisonលោកនាយករដ្ឋមន្រ្តីNguyen Xuan Phuc បានធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពនៃការរីករាលដាលជំងឺ Covid-19ចែករំលែកបទពិសោធន៍របស់វៀតណាមក្នុងការទប់ស្កាត់នឹងការរីករាលដាលនៃជំងឺ Covid-19 ហើយលទ្ធផលវិជ្ជមានទទួលបាន។
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ជួបពិភាក្សាការងារជាមួយលោក លោកនាយករដ្ឋមន្រ្តី Scott Morrison។ (រូបថត៖ Thong tin Chinh phu)
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់លើវិធានការណ៍ដ៏ម៉ឺងម៉ាត់របស់រដ្ឋាភិបាលវៀតណាមក្នុងការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺនេះ ដាក់សុវត្ថិភាពនិងសុខភាពប្រជាជនជាអាទិភាពលេខមួយ ហើយមិនត្រូវទុកឲ្យនរណាម្នាក់នៅខាងក្រោយទាំងជនជាតិវៀតណាមឬពលរដ្ឋបរទេសនៅវៀតណាម។
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្រ្តាលីដែលបានស្នើយ៉ាងសកម្មនូវជំនួយបច្ចេកទេសដើម្បីជួយវៀតណាមកាត់បន្ថយផលប៉ះពាល់អវិជ្ជមានខាងសេដ្ឋកិច្ចសង្គម ដោយសារការរីករាលដាលនៃជំងឺ Covid-19 បានអះអាងថា វៀតណាមក៏មានឆន្ទៈជួយដល់ប្រទេសអូស្ត្រាលីក្នុងសមត្ថភាពរបស់ខ្លួនផងដែរ រួមមានការផ្គត់ផ្គង់គ្រឿងបរិក្ខារពេទ្យសម្រាប់ការការពារការនិងវត្ថុចាំបាច់ដទៃទៀតដែលអូស្ត្រាលីមានតំរូវការ។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានស្នើឱ្យរដ្ឋាភិបាលនិងអាជ្ញាធរអូស្ត្រាលីយកចិត្តទុកដាក់និងបង្កើតលក្ខខណ្ឌអំំណោយផលសម្រាប់និស្សិតវៀតណាមបន្តការសិក្សានៅអូស្ត្រាលី។
លោកនាយករដ្ឋមន្រ្តី Scott Morrison បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងនិងវិធានការរបស់រដ្ឋាភិបាលវៀតណាមក្នុងការទប់ស្កាត់នឹងការរីករាលដាលនៃជំងឺ Covid-19 ចែករំលែកភាពស្រដៀងគ្នាក៏ដូចជាលក្ខណៈមួយចំនួននៃវិធានការណ៍ ដែលរដ្ឋាភិបាលអូស្ត្រាលីកំពុងអនុវត្ត។ បញ្ជាក់បំណងនូវការបង្កើនកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរបទពិសោធន៍និងគាំទ្រគ្នាទៅវិញទៅមក។ លោកនាយករដ្ឋមន្រ្តី Scott Morrison ក៏ជូនពរវៀតណាមរក្សាផលិតកម្មនិងនាំចេញនូវទំនិញសំខាន់ៗ ក្នុងបរិបទផលិតកម្មនិងពាណិជ្ជកម្មអន្តរជាតិដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារការរីករាលដាលនៃជំងឺនេះ។ លោកនាយករដ្ឋមន្រ្តី Morrison បានអះអាងថារដ្ឋាភិបាលអូស្ត្រាលីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់និស្សិតវៀតណាម ដើម្បីបន្តការសិក្សាប្រកបដោយស្ថិរភាពនៅអូស្ត្រាលី។
នាយករដ្ឋមន្រ្តីទាំងពីរបានឯកភាពបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យស៊ីជម្រៅភាពជាដៃគូយុទ្ធសាស្រ្តដែលគួរឱ្យទុកចិត្តរវាង វៀតណាមនិងអូស្ត្រាលី ដោយរក្សាបានការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់និងរដ្ឋមន្រ្តីក្រសួងការបរទេស រដ្ឋមន្ត្រីក្រសួងការពារជាតិនិងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច តាមរយៈ របៀបបត់បែនបានប្តេជ្ញាចិត្តយ៉ាងមុតមាំថានឹងក្លាយជាដៃគូមួយក្នុងចំណោមដៃគូពាណិជ្ជកម្មចំនួន ១០ រៀបចំវិធានការណ៍យ៉ាងសកម្មដើម្បីស្តារវិស័យទេសចរណ៍អាកាសចរណ៍និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនបន្ទាប់ពីការរីករាលដាលនៃជំងឺ Covid-19 ត្រូវបានគ្រប់គ្រង។
លោកនាយករដ្ឋមន្រ្តី Scott Morrison បានវាយតម្លៃខ្ពស់ចំពោះតួនាទីនិងគំនិតផ្តួចផ្តើមរបស់វៀតណាមក្នុងឋានៈជាប្រធានអាស៊ានក្នុងឆ្នាំ ២០២០ ដោយសន្យាបន្តគាំទ្រនិងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយវៀតណាមក្នុងបញ្ហាតំបន់និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ទៅវិញទៅមក។ ជំរុញកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយទៅនឹងបញ្ហាប្រឈមរួមដើម្បីសន្តិភាពនិងស្ថិរភាពក្នុងតំបន់និងលើពិភពលោក./.
(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន