យុគសម័យ - ក្រុមហ៊ុន FPT របស់វៀតណាមមានគោលបំណងចង់ក្លាយជាក្រុមហ៊ុនផ្តល់សេវាកម្មផ្ទេរបច្ចេកវិទ្យាឌីជីថលលំដាប់ពិភពលោកទាំង ៥០ និងក្លាយជាក្រុមហ៊ុនខ្លាំងកំពូលទាំង ២០ នៅក្នុងប្រទេសជប៉ុន។
FPT ចូលរួមសហព័ន្ធបណ្ដាអង្គការសេដ្ឋកិច្ចជប៉ុន (រូបភាព៖ chungta.vn)
FPT គឺជាក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មានដំបូងរបស់វៀតណាម ដែលបានក្លាយទៅជាសមាជិកនៃសហព័ន្ធបណ្ដាអង្គការសេដ្ឋកិច្ចជប៉ុន (Keidanren) ។ លោក Kiyoaki Fujiwara នាយក Keidanren បានវាយតម្លៃថា ការចូលរួមរបស់ FPT បានជួយពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងវៀតណាម និងជប៉ុន ក៏ដូចជារួមចំណែកក្នុងការអនុវត្តន៍ជាក់ស្ដែងនូវកម្មវិធីសង្គម ៥.០ និងជំរុញការផ្ទេរប្ដូរទៅជាឌីជីថល។
កម្មវិធីសង្គម ៥.០ គឺជាសង្គមនាពេលអនាគត ដែលរដ្ឋាភិបាលជប៉ុនបានឆ្ពោះទៅរកផងដែរ។ សូមបញ្ជាក់ដែរថា Keidanren គឺជាអង្គការមួយដែលមានឥទ្ធិពលបំផុតលើវិស័យសេដ្ឋកិច្ច កិច្ចការបរទេស និងគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច ជប៉ុន។ Keidanren បានបង្កើតឡើងក្នុងឆ្នាំ ១៩៤៦ ដែលមានសម្ព័ន្ធសមាគមន៍ឧស្សាហកម្មចំនួន ១០៩ អង្គការសេដ្ឋកិច្ចក្នុងតំបន់ចំនួន ៤៧ និងសមាជិកជាក្រុមហ៊ុនចំនួន ១៤០០ ដែលមានការិយាល័យនៅជប៉ុនផងដែរ៕
(បកប្រែដោយ ហេងវុធ្ធី)
(ប្រភពព័ត៌មាន: vov)

មតិពីមិត្តអ្នកអាន