វៀតណាមអបអរសារទរចំពោះការវិវត្តដ៏វិជ្ជមាននៅភាគពាយព្យនៃប្រទេសស៊ីរី

16:52 | 31/03/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំនៅ អ.ស.ប បានអបអរសាទរចំពោះការវិវត្តន៍អំពីស្ថានភាពសន្តិសុខនៅភាគពាយព្យស៊ីរីនាពេលថ្មីៗនេះ ដោយអំពាវនាវឱ្យភាគីនានា បន្តធ្វើកិច្ចសន្ទនានិងស្វែងរកដំណោះស្រាយនយោបាយក្នុងរយៈពេលវែងសម្រាប់ស្ថានការណ៍ស៊ីរីផងដែរ

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំនៅ អ.ស.ប

នាថ្ងៃទី ៣០ ខែមីនា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានរៀបចំ កិច្ចប្រជុំតាមអ៊ិនធឺរណែតស្តីពីស្ថានភាពនយោបាយនិងមនុស្សធម៌នៅប្រទេស ស៊ីរី។

នៅក្នុងកិច្ចប្រជុំនេះ សមាជិកក្រុមប្រឹក្សាសន្តិសុខ អ.ស.ប បានអំពាវនាវឱ្យភាគីនានាខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ហើយក៏បញ្ជាក់សារជាថ្មីម្តងទៀតថាដំណោះស្រាយនយោបាយដោយដោយឈរលើមូលដ្ឋាននៃសេចក្តីសម្រេចចិត្តលេខ ២២៥៤ នៃក្រុមប្រឹក្សាសន្តិសុខគឺជាជំរើសតែមួយគត់។

ថ្លែងមតិនៅឯកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំនៅ អ.ស.ប បានអបអរសាទរ ចំពោះការវិវត្តន៍អំពីស្ថានភាពសន្តិសុខនៅភាគពាយព្យស៊ីរីនាពេលថ្មីៗនេះ ដោយអំពាវនាវឱ្យភាគីនានា បន្តធ្វើកិច្ចសន្ទនានិងស្វែងរកដំណោះស្រាយនយោបាយក្នុងរយៈពេលវែងសម្រាប់ស្ថានការណ៍ស៊ីរីផងដែរ។

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ក៏បានសម្តែងការព្រួយបារម្ភអំពីស្ថានភាពមនុស្សធម៌នៅតាមកន្លែងជាច្រើននៅក្នុងប្រទេសស៊ីរី និងអំពីសមត្ថភាពរបស់ស៊ីរីក្នុងការទប់ទល់នឹងការរីករាលដាលនៃជំងឺកូវីដ១៩ (COVID-19) ព្រមទាំងផ្តោតការយកចិត្តទុកលើវិធានការនានារបស់អ.ស.ប ក្នុងការបន្តជួយឧបត្ថម្ភដល់ដំណើរការនយោបាយក្នុងបរិបទនេះផងដែរ។

ទន្ទឹមនឹងនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានអបអរសាទរចំពោះការជួយគាំទ្ររសប់អង្គការសុខភាពពិភពលោក (WHO) និងដៃគូមនុស្សធម៌ដទៃទៀតផ្តល់ជូនប្រទេសស៊ីរី ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងបានអំពាវនាវដល់គ្រប់ភាគីទាំងអស់ឱ្យធានាបាននូវការដឹកជញ្ជូនទំនិញមនុស្សធម៌ដោយរលូនទៅតំបន់នានានៃប្រទេសស៊ីរី៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: vov)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត