យុគសម័យ - នាថ្ងៃទី ១ ខែមេសា លោកអនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម To Anh Dung បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតឆែកប្រចាំនៅវៀតណាមមលោក Viteslav Grepl ដើម្បីពិភាក្សាអំពីការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺ Covid – 19។
លោក Viteslav Grepl និង លោក To Anh Dung។ (រូបថត៖ Tuan Anh/ baoquocte)
ពិភាក្សាអំពីស្ថានភាពនៃជំងឺ Covid – 19 លោក To Anh Dung បានបញ្ជាក់ថា ក្រសួងការបរទេសវៀតណាមនិងអាជ្ញាធរវៀតណាមត្រៀមខ្លួនជាស្រេចដើម្បីសម្របសម្រួលជាមួយស្ថានទូតឆែកប្រចាំនៅវៀតណាមបន្តគាំទ្រនិងដោះស្រាយបញ្ហានានាដែលកើតមានឡើងសម្រាប់ពលរដ្ឋឆែកនៅវៀតណាម និងបង្កើតលក្ខខណ្ឌងាយស្រួលសម្រាប់ពលរដ្ឋឆែកទាំងនេះ អាចធ្វើមាតុភូមិនិវត្តន៏បាន បើមានតម្រូវការ ទន្ទឹមនឹងនេះដែរ ស្នើរឲ្យរដ្ឋាភិបាលឆែកបន្តបង្កើតលក្ខខណ្ឌងាយស្រួលសម្រាប់សមាគមណ៏អណិកជនវៀតណាមនៅឆែកបានធានានូវ សុខភាពសាធារណៈ អនាម័យនិងបង្ការរោគរាតត្បាតក្នុងបទិបទនៃការផ្ទះឡើងជំងឺរាតត្បាតនាពេលបច្ចុប្បន្ននេះ
ឯកអគ្គរដ្ឋទូតឆែកប្រចាំនៅវៀតណាមលោក Viteslav Grepl បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលវៀតណាមដែលបានបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការហោះហើរដើម្បីនាំពលរដ្ឋឆែកនិងសហភាពអឺរ៉ុបប្រមាណ ៣០០ នាក់បានធ្វើមាតុភូមិនវិត្តន៏ នៅថ្ងៃទី ២៥ ខែមីនា។ លោកក៏បានកោតសរសើរចំពោះវិធានការយ៉ាងម៉ឺងម៉ាត់របស់រដ្ឋាភិបាលវៀតណាមដើម្បីបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ដែលកំពុងរីករាលដាលនៅទូទាំងពិភពលោកនាពេលបច្ចុប្បន្ននេះ និងលោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគ្រូពេទ្យវៀតណាមដែលបានព្យាបាលពលរដ្ឋឆែកម្នាក់៕
(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន