ស្ថានទូតវៀតណាមប្រចាំនៅប្រទេសជប៉ុន ណែនាំការបំពេញបែបបទដើម្បីវិលត្រឡប់ទៅស្រុកកំណើតវិញ ក្នុងករណីប្រធានសក្ដិ

23:08 | 24/03/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ក្នុងបរិបទស្ថានភាពជម្ងឺ COVID-១៩ កាន់តែវិវឌ្ឍន៍ដ៏តែស្មុគស្មាញ ក្រុមហ៊ុនអាកាសចរណ៍ជាច្រើនបានកំពុងនឹងបញ្ឈប់ប្រតិបត្តិការជើងហោះហើរទៅកាន់ប្រទេសវៀតណាម។ ស្ថានទូតវៀតណាមប្រចាំនៅប្រទេសជប៉ុន បានចេញសេចក្តីជូនដំណឹងនិងការណែនាំយ៉ាងឆាប់រហ័សដល់ពលរដ្ឋទាក់ទងនឹងនីតិវិធីចុះឈ្មោះក្នុងការវិលត្រឡប់មកមាតុភូមិវិញ។

ស្ថានទូតវៀតណាមប្រចាំនៅប្រទេសជប៉ុន ណែនាំការបំពេញបែបបទដើម្បីវិលត្រឡប់ទៅស្រុកកំណើតវិញ ក្នុងករណីប្រធានសក្ដិ

ជាក់ស្តែង ស្ថានទូតបានណែនាំឱ្យពលរដ្ឋដាក់កម្រិតការធ្វើដំណើរក្នុងកំឡុងពេលនេះ។ ក្នុងករណីប្រធានសក្ដិត្រូវតែវិលត្រឡប់ទៅប្រទេសកំណើតវិញ ដោយស្នើឱ្យពលរដ្ឋចុះឈ្មោះតាមទម្រង់បែបបទនិងតាមរយៈអ៊ីម៉ែល(vnconsular@ vnembassy.jp) ជាមួយស្ថានទូត ដើម្បីស្នើនាយកដ្ឋានអាកាសចរណ៍វៀតណាមពិចារណានិងដោះស្រាយផងដែរ។

គួរជម្រាបថា យោងតាមការស្ថិតិពីសមាគមនិស្សិតវៀតណាមនៅប្រទេសជប៉ុន - VYSA បានឲ្យដឹងថាគិតត្រឹមថ្ងៃទី ២២ ខែមីនា ចំនួនអ្នកឆ្លងជំងឺ COVID-១៩ នៅ ប្រទេសនេះបានកើនឡើងដល់ ១១០២ នាក់។ នាបច្ចុប្បន្ន​ វៀតណាមគឺជាសហគមន៍បរទេសធំជាងគេទីបីនៅក្នុងប្រទេសជប៉ុន។

យោងតាមស្ថានទូតវៀតណាមប្រចាំនៅប្រទេសជប៉ុន បានឲ្យដឹងថា បច្ចុប្បន្នមានជនជាតិវៀតណាមជាង ៣៨៣.០០០ នាក់កំពុងរស់នៅ សិក្សានិងធ្វើការនៅប្រទេសជប៉ុន ក្នុងនោះមាននិស្សិតប្រមាណ ៨៣.០០០ នាក់ សិក្ខាកាមនិងកម្មករចំនួន ២៤០.០០០ នាក់ និងអាណិកជនវៀតណាមមានចំនួនជាង ៦០.០០០ នាក់ផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត