ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ត្រៀមខ្លួនជាស្រេចក្នុងការជួយឧបត្ថម្ភដល់ប្រទេសវៀតណាមដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩ (COVID-19)

23:09 | 24/03/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្រកាសកញ្ចប់ជំនួយដំបូងដោយមានទឹកប្រាក់ចំនួន ៦,៥ ពាន់លានដុល្លារអាមេរិក ដើម្បីឆ្លើយតបនឹងតម្រូវការជាបន្ទាន់របស់បណ្តាប្រទេសជាសមាជិក ក្នុងនោះមានប្រទេសវៀតណាម ដើម្បីទប់ស្កាត់នឹងការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩ រួមទាំងផ្តល់ជំនួយបន្ថែមតាមតម្រូវការចាំបាច់។

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ត្រៀមខ្លួនជាស្រេចក្នុងការជួយឧបត្ថម្ភដល់ប្រទេសវៀតណាមដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩ (COVID-19)

លោក Masatsugu Asakawa ប្រធានធនាគារអភិវឌ្ឍន៍អាស៊ីបានបញ្ជាក់ថា ធនាគារអភិវឌ្ឍន៍អាស៊ីត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ជួនួយឧបត្ថម្ភគាំទ្រផ្នែកហិរញ្ញវត្ថុនិងយោបល់ប្រឹក្សារខាងគោលនយោបាយចាំបាច់ ដើម្បីជួយឲ្យរដ្ឋាភិបាលវៀតណាមទប់ស្កាត់នឹងការរីករាលដាលនៃជំងឺកុវីដ១៩ផងដែរ។

លោក Masatsugu Asakawa ក៏បានកោតសរសើរថារដ្ឋាភិបាលវៀតណាមបានចាត់វិធានការទាន់ពេលវេលា និងមានប្រសិទ្ធភាព ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩ ហើយ ADB ក៏អបអរសាទរចំពោះការដែលរដ្ឋាភិបាលវៀតណាមផ្តោតការយកចិត្តទុកដាក់លើការរក្សាស្ថេរភាពសេដ្ឋកិច្ច និងកំណើនក្នុងរយៈពេលមធ្យមនិងវែង ដែលក្នុងនោះមានការពង្រីកការវិនិយោគសាធារណៈ និងពង្រឹងបណ្តាញសន្តិសុខសង្គមសម្រាប់គ្រួសារក្រីក្រដែលងាយរងគ្រោះថ្នាក់ផងដែរ ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baotintuc.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត