លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានទទួលជួបលោកឯកអគ្គរាជទូតជប៉ុនប្រចាំនៅវៀតណាម Umeda Kunio

16:30 | 20/03/2020 (ប្រែសម្រួលដោយឌីណា)

យុគសម័យ- នារសៀលថ្ងៃ១៩ ខែមីនា នៅទីស្នាក់ការរដ្ឋសភា លោកស្រីប្រធានរដ្ឋសភាវៀតណាម Nguyen Thi Kim Ngan បានទទួលជួបលោកឯកអគ្គរាជជប៉ុនប្រចាំនៅវៀតណាម Umeda Kunio។

លោកស្រី Nguyen Thi Kim Ngan ទទួលជួប លោក​ឯកអគ្គរាជទូត Umeda Kunio។ (រូបថត៖ QuocHoi.vn)

ក្នុងជំនួបលោកស្រី Nguyen Thi Kim Ngan បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម និងការខិត​ខំ​ប្រឹងប្រែង​របស់មលោក Umeda Kunio ក្នុងការជម្រុញទំនាក់ទំនងរវាងប្រទេសទាំងពីរ រដ្ឋសភា​ទាំង​ពីរ។

លោកស្រីប្រធានរដ្ឋសភាមានបំណងប្រាថ្នាថា ដោយ​បទពិសោធន៍ ចំណេះដឹង​និងមនោសញ្ចេតនា​ចំពោះវៀតណាម លោក​ឯកអគ្គរាជទូត Umeda Kunio នឹងបន្ពពង្រីកតួនាទីរបស់ខ្លួន​ ជំរុញកិច្ចសហប្រតិបត្តិការ​រវាង​វៀតណាមនិងជប៉ុនកាន់តែអភិវឌ្ឍ​ថែមទៀត។

លោក Umeda Kunio បញ្ជាក់ថា ប្រទេសជប៉ុនយកចិត្តទុកដាក់យ៉ាងខ្លាំងលើទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តកាន់តែស៊ីជម្រៅ ដើម្បីសន្តិភាព និង​វិបុលភាព នៅក្នុងតំបន់អាស៊ី និងជាមួយវៀតណាម។

លោកស្រី Nguyen Thi Kim Ngan ចាត់ទុកថា ទំនាក់ទំនងភាពជា​ដៃគូយុទ្ធសាស្រ្ត​កាន់តែស៊ីជម្រៅ​ដើម្បីសន្តិភាព និងវិបុលភាពនៅអាស៊ីនិងទំនាក់ទំនង​រវាង​ វៀតណាមនិងជ​ប៉ុន​ បន្តអភិវឌ្ឍយ៉ាងខ្លាំងក្លា​លើគ្រប់វិស័យ​នៅពេល​កន្លង​មក​។​ កិច្ចសហប្រតិបត្តិការរវាង​ប្រទេសទាំងពីរកាន់តែ​ជាក់ស្ដែងលើវិស័យនយោបាយ សន្តិសុខ ការពារជាតិ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ពលកម្ម និងជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន។​ ប្រទេសជប៉ុនផ្ដល់ ODA ច្រើននិងមានប្រសិទ្ធភាពដល់វៀតណាម។ លទ្ធផលទាំងនេះមានការវិភាគទានដ៏ធំធេងរបស់លោក Umeda Kunio។

ទិដ្ឋភាពនៃជំនួបនេះ។ (រូបថត៖ QuocHoi.vn)

នៅឯជំនួបនេះដែរលោកស្រី Nguyen Thi Kim Ngan និងលោក Umeda Kunio ក៏ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ រួមទាំងកិច្ចសហប្រតិបត្តិការលើវិស័យពលកម្ម និង​ការ​បង្ការនិង​ទប់ទល់នឹងជម្ងឺ Covid-19។ លោក Umeda Kunio បានឲ្យដឹងថា ខណៈដែលជំងឺនេះបានកើតឡើង រាជរដ្ឋាភិបាលជប៉ុនបានជូនដំណឹងដល់ប្រជាជនវៀតណាមកំពុងរស់នៅ សិក្សា និងធ្វើការនៅជប៉ុន។

លោកឯកអគ្គរាជទូត Umeda Kunio ក៏បានវាយតម្លៃខ្ពស់ចំពោះការការបង្ការនិងទប់ទល់នៃជំងឺ Covid-19 នៅប្រទេសវៀតណាម ហើយបានមាន ប្រសាសន៍ ថា ទាំងនេះគឺជាបទពិសោធន៍ដ៏មានតម្លៃ សម្រាប់ប្រទេសដទៃទៀត។ លោកឯកអគ្គរាជទូត Umeda Kunio បានរំពឹងថា​វៀតណាមនិងជប៉ុននឹងបង្កើន​កិច្ចសហប្រតិបត្តិការ​ក្នុងការបន្សាំ​នឹងការប្រែប្រួលអាកាសធាតុ​ជាពិសេស​គឺការបន្សាំ​នឹងគ្រោះរាំងស្ងួត​អំបិល​ដែលកំពុងកើតឡើង​នៅតំបន់ដីសណ្ដទន្លេ Cuu Long។/

(ប្រែសម្រួលដោយឌីណា)

(ប្រែសម្រួលដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត