ការប្រណាំង F1 VinFast ផ្អាកជាផ្លូវការ ដោយសារតែ Covid-19

11:31 | 15/03/2020 (បកប្រែដោយឌីណា)

យុគសម័យ - ការប្រណាំង F1 VinFast Vietnam Grand Prix ២០២០ ត្រូវបានផ្អាកជាផ្លូវការ ដោយសារការវិវត្តដ៏ស្មុគស្មាញនៃការរីករាលដាលជំងឺ Covid-19 ។

ផ្លូវនឹង​ធ្វើឡើងការប្រណាំង F1។ (រូបថត៖ Phap luat)

ការសម្រេចផ្អាកការប្រកួតប្រណាំងរថយន្ត F1 នៅទីក្រុងហាណូយត្រូវបានប្រកាស បន្ទាប់ពីមានការពិភាក្សានិងការពិចារណាយ៉ាងម៉ត់ចត់រវាងសហព័ន្ធយានយន្តអន្តរជាតិ (FIA) ក្រុមហ៊ុន Formula One World Championship Ltd ដែលជាអង្គការកម្មសិទ្ធិនៃការរៀបចំការប្រណាំង Formula 1 (F1) គណៈកម្មាធិការប្រជាជនទីក្រុងហាណូយ សមាគមកីឡាយានយន្តវៀតណាម (VMA) និងមានការយល់ព្រមពីក្រុមហ៊ុន Vietnam Grand Prix (VGPC)។

នេះគឺជាការសម្រេចចិត្តដ៏លំបាក ពីព្រោះឆ្នាំ ២០២០ គឺជាឆ្នាំដំបូងដែលប្រទេសវៀតណាមក្លាយជាសមាជិកផ្លូវការ ក្នុងចំណោម ២២ ប្រទេសដែលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រណាំងរថយន្ត ប្រកបដោយវិជ្ជាជីវៈនិងទាក់ទាញបំផុត នៅលើពិភពលោក។

ដើម្បីត្រៀមរៀបចំការប្រណាំង VGPC ដោយមានការគាំទ្រពីគណៈកម្មាធិការប្រជាជនហាណូយបានវិនិយោគលើកិច្ចខិតខំប្រឹងប្រែង ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ បច្ចេកទេសនិងបច្ចេកវិទ្យា ដើម្បីឆ្លើយតបនឹងតម្រូវការតឹងរឹងបំផុតរបស់ F1 និង FIA ។

ទោះយ៉ាងណាការរាតត្បាត Covid-19 កំពុងវិវឌ្ឍយ៉ាងស្មុគស្មាញ ហើយអង្គការសុខភាពពិភពលោកបានប្រកាសថា Covid-19 ជាជំងឺរាតត្បាតជាសកល។ ដូច្នេះ ការប្រណាំងរថយន្ត Formula 1 VinFast Vietnam Grand Prix ត្រូវតែត្រូវបានផ្អាក ដើម្បីធានាសុវត្ថិភាពដល់ភ្ញៀវទេសច និងរក្រុមប្រណាំង អង្គភាពដែលអមដំណើរ។

FIA, F1, គណៈកម្មាធិការប្រជាជនទីក្រុងហាណូយ, VMA និង VGPC នឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធនិងតាមដានវឌ្ឍនភាពនៃការរីករាលដាលនៃ Covid-19 ដើម្បីជ្រើសរើសពេលវេលាផ្សេងទៀតដែលមានសុវត្ថិភាពនិងសមស្របសម្រាប់ការប្រណាំង ហើយនឹងជូនដំណឹងជាបន្ទាន់ដល់មហជន./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត