មនុស្សជិត ២ សែននាក់ចូលរួមសកម្មភាពស្ម័គ្រចិត្តដើម្បីសន្តិសុខសង្គមនៅវៀតណាម

22:35 | 16/03/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - បន្ទាប់ពីជិត ២ សប្តាហ៍នៃការចាប់ផ្តើមសកម្មភាពខែយុវជនឆ្នាំ ២០២០ ដែលត្រូវបានបង្កើត ឡើងដោយ សមាគមសមាជិកយុវជនសាខាទីក្រុងហូជីមិញ ចាប់តាំងពីថ្ងៃទី ១ ខែមីនា មានសមាជិកយុវជណនិងប្រជាជនតាមមូលដ្ឋានជិត ២ សែននាក់ បានចូលរួមនិងបំពេញការងារនិងសកម្មភាពស្ម័គ្រចិត្តរាប់រយដើម្បីសន្តិសុខសង្គមផងដែរ។

មនុស្សជិត ២ សែននាក់ចូលរួមសកម្មភាពស្ម័គ្រចិត្តដើម្បីសន្តិសុខសង្គមនៅវៀតណាម

ខែយុវជននេះបានប្រារព្ធឡើងជាបន្តបន្ទាប់ដំណាលគ្នានៅតាមខ័ណ្ឌ ក្រុងនិងមូលដ្ឋានសមាគមយុវជនទាំង ២៤ ដោយមានសកម្មភាពល្អៗនិងជាក់ស្តែងជាច្រើនស្របតាមល័ក្ខខ័ណ្ឌរបស់អង្គភាពនិងមូលដ្ឋាននានាផងដែរ។ ជាពិសេសផ្តោត សំខាន់លើសកម្មភាពអប់រំប្រពៃណីបដិវត្តសម្រាប់សមាជិកសមាជិការយុវជននិងថែទាំក្រុមគ្រួសារគោលនយោបាយ មាតាវីរជនវៀតណាម ព្រមទាំងរួមដំណើរនិងគាំទ្រយុវជននិង លើកកម្ពស់គុណភាពនៃអង្គការ ក៏ដូចជាកសាងសមាគម យុវជន ដ៏រឹងមាំផងដែរ។

មនុស្សជិត ២ សែននាក់ចូលរួមសកម្មភាពស្ម័គ្រចិត្តដើម្បីសន្តិសុខសង្គមនៅវៀតណាម

ក្រៅពីនោះ ខែយុវជនឆ្នាំនេះបានធ្វើឡើងក្នុងកំឡុងពេលដែលប្រទេសទាំងមូល កំពុងផ្តោតយ៉ាងយកចិត្តទុកដាក់ លើការការពារនិងប្រឆាំងនឹងជំងឺរាតត្បាតសកលកូវីដ១៩ ហេតុដូច្នេះមូលដ្ឋាននៃសមាគមសមាជិយុវជននានា ក៏បានរៀបចំ សកម្មភាពឃោសនានិងផ្សព្វផ្សាយច្រើនសម្បូរបែបស្តីពីការការពារនិងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺឆ្លង រួមទាំងការពារបរិស្ថាននិងសំអាតដងផ្លូវជាដើមផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vovworld.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត