វៀតណាមរៃអង្គាសទឹកប្រាក់ចំនួន ៥ ពាន់លានដុងដើម្បីផលិតឧបករណ៍ KIT ជំនាញរកឃើញវីរុស SARS-CoV-2 យ៉ាងរហ័សចំនួន ១០,០០០ ឈុត។

18:37 | 13/03/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - សមាគមធុរជនវ័យក្មេងវៀតណាមបានរៃអង្គាសថវិកាជាទឹកប្រាក់ចំនួន ៥ ពាន់លានដុងពីបុគ្គលនិងអង្គភាពអាជីវកម្មនានា ដើម្បីជួយឧបត្ថម្ភគាំទ្រដល់រដ្ឋាភិបាលក្នុងការផលិតឧបករណ៍ (KIT) ជំនាញរកឃើញវីរុស SARS-CoV-2 យ៉ាងឆាប់រហ័សចំនួន ១០,០០០ ឈុត។

វៀតណាមរៃអង្គាសទឹកប្រាក់ចំនួន ៥ ពាន់លានដុងដើម្បីផលិតឧបករណ៍ KIT ជំនាញរកឃើញវីរុស SARS-CoV-2 យ៉ាងរហ័សចំនួន ១០,០០០ ឈុត (រូបថត​៖ VN+)

នាថ្ងៃទី ១៣ ខែមិនា ប្រធានសមាគមធុរជនវ័យក្មេងវៀតណាមបាន ឲ្យដឹងថាសមាគមធុរជនវ័យក្មេងវៀតណាមបានកៀរគរថវិកាពីបុគ្គលនិងអង្គភាពអាជីវកម្មនានា ដើម្បីជួយគាំទ្រដល់រដ្ឋាភិបាលក្នុងការផលិតឧបករណ៍ KIT រកឃើញវីរុស SARS-CoV-2 យ៉ាងឆាប់រហ័សចំនួន ១០,០០០ ឈុត។

ឧបករណ៍ KIT នេះត្រូវបានស្រាវជ្រាវនិងផលិតនៅប្រទេសវៀតណាមដោយប្រសិទ្ធភាព ៤ ដង ហើយមានតម្លៃត្រឹមតែ ១/៤ បើប្រៀបធៀបនឹង ឧបករណ៍ KIT ស្រដៀងគ្នាដែលនាំមកពីបរទេសផងដែរ។ ហេតុដូច្នេះ ឧបករណ៍ KIT នេះនឹងជួយឲ្យរកឃើញអ្នកឆ្លងជម្ងឺកូវីដ១៩យ៉ាងឆាប់រហ័ស ហើយថែមទាំងបង្កើនសមត្ថភាពរស់រានមានជីវិតសម្រាប់អ្នកជំងឺតែម្តង។

គួរជម្រាបថានារសៀលថ្ងៃទី ១២ ខែមីនា សមាគមនេះបានរៃអង្គាសទឹកប្រាក់បាន ៥ ពាន់លានដុង (ស្មើនឹង ២១៦.០០០ ដុល្លារអាមេរិក) ដោយប៉ាន់ស្មានថាមានថវិកាគ្រប់គ្រាន់ដើម្បីផលិតឧបករណ៍ KIT រកឃើញវីរុស SARC-CoV-2 យ៉ាងឆាប់រហ័សចំនួន ១០,០០០ ឈុត។ សកម្មភាពនេះបានបង្ហាញពីទំនួលខុសត្រូវសង្គមរបស់សមាគមសហគ្រិនវ័យក្មេងវៀតណាមចំពោះសហគមន៍ផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vietnamplus.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត