យុគសម័យ - កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានចង្អៀត និងសន្និសីទពាក់ព័ន្ធនានាលើកទី ២៦ បានប្រព្រឹត្តទៅនៅទីក្រុង Da Nang (វៀតណាម) ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១១ ខែមិនា ឆ្នាំ ២០២០ ។
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ vov.vn)
នាព្រឹកថ្ងៃទី ៨ ខែមីនា កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់សេដ្ឋកិច្ចអាស៊ាន - SEOM ត្រៀមសម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានចង្អៀតលើកទី ២៦ ត្រូវបានបើកក្រោមអធិបតីភាពរបស់ប្រទេសម្ចាស់ផ្ទះវៀតណាម។ នេះគឺជាកិច្ចប្រជុំត្រៀមរៀបចំខ្លឹមសារសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានចង្អៀតលើកទី ២៦ (AEM ២៦ - ចង្អៀត) ដែលផ្តោតសំខាន់លើការត្រួតពិនិត្យ អនុម័តនិងបន្តអនុវត្តក្នុងឆ្នាំអាស៊ាន ២០២០ ផងដែរ។ នៅឯកិច្ចប្រជុំ SEOM ត្រៀមនេះ មន្រ្តីសេដ្ឋកិច្ចបានពិភាក្សាលើបញ្ហាសំខាន់ៗជាច្រើន ដើម្បីរាយការណ៍ជូន AEM ២៦ រួមមានបញ្ហាដូចជា៖ ពិភាក្សានិងអនុម័តលើគំនិតផ្តួចផ្តើមនិងអាទិភាពរបស់វៀតណាមក្នុងឆ្នាំប្រធានអាស៊ាន២០២០; ពិនិត្យនិងបង្រួបបង្រួមអាទិភាពអាស៊ានប្រចាំឆ្នាំ ២០២០ ក្នុងបណ្តាញវិស័យសេដ្ឋកិច្ច ព្រមទាំង ពិភាក្សាគ្នាអំពីការស្វែងរកដំណោះស្រាយបញ្ហានៅសេសសល់ក្នុងកិច្ចសហប្រតិបត្តិការក្នុងប្លុក អាស៊ាន និងរវាងអាស៊ាននិងដៃគូក្រៅប្លុកនេះផងដែរ។
ប្រឈមមុខនឹងស្ថានភាពដ៏ស្មុគស្មាញនៃការរីករាលដាលនៃជំងឺ Covid-19 នាយប់ថ្ងៃទី ៧ ខែមីនាឆ្នាំ ២០២០ គណៈប្រតិភូវៀតណាមបានលើកសំណើរថាអាស៊ានគួរតែចាត់វិធានការរួមគ្នាដើម្បីថែរក្សាបណ្តាញផ្គត់ផ្គង់ក្នុងប្លុកអាស៊ាន ដោយបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការជួយគាំទ្រដល់ធនធានវត្ថុធាតុដើមដល់អង្គភាពអាជីវកម្ម ជាពិសេសអាជីវកម្មខ្នាតតូចនិងមធ្យមក្នុងបរិបទនៃការរីករាលដាលជំងែ Covid-19 ដែលកំពុងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរមិនត្រឹមតែដល់សុខភាពមនុស្សប៉ុណ្ណោះទេ ថែមទាំងសេដ្ឋកិច្ចរបស់តំបន់ ក៏ដូចជានៅទូទាំងពិភពលោកផងដែរ
វាស់សីតុណ្ហភាពរាងកាយរបស់ប្រតិភូនិងភ្ញៀវទាំងអស់ដែលចូលរួមកិច្ចប្រជុំនេះ (រូបថត៖ vov.vn)
គួរជម្រាបថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រទេសវៀតណាមបានចូលរួមកសាងសហគមន៍សេដ្ឋកិច្ចអាស៊ានដោយ ឈរលើស្មារតីសកម្មនិងមានទំនួលខុសត្រូវខ្ពស់។ ទន្ទឹមនឹងនេះវៀតណាមក៏ជំរុញការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ានជានិច្ចកាលជាអាទិភាពមួយក្នុងចំណោមអាទិភាពរបស់វៀតណាមក្នុងដំណើរការសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ។
ជាពិសេសឆ្នាំ ២០២០ ជាឆ្នាំដែលវៀតណាមធ្វើជាប្រធានអាស៊ាន ហេតុដូច្នេះនេះគឺជាអាទិភាពខ្ពស់តាមរយៈសំណើរបស់វៀតណាម ព្រមទាំងពង្រឹងការអនុវត្តខ្លឹមសាររបស់សហគមន៍សេដ្ឋកិច្ចអាស៊ាន ហើយទំនាក់ទំនងពាណិជ្ជកម្មរវាងវៀតណាមនិងអាស៊ាននឹងបន្តមានអត្រាកំណើនខ្ពស់នាពេលអនាគតផងដែរ៕
(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: vov)


មតិពីមិត្តអ្នកអាន