យុគសម័យ- នាព្រឹកថ្ងៃទី ៨ ខែមីនា គណៈកម្មាធិការដឹកនាំជាតិនូវការប្រយុទ្ធប្រឆាំងនឹងការរីករាលដាល Covid-19 បានជួបប្រជុំគ្នា ក្រោមអធិបតីភាពរបស់លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam ប្រធានគណៈកម្មាធិការនេះ។
លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam ៖ ប្រទេសវៀតណាមបានចូលជាផ្លូវការ ក្នុងដំណាក់កាលទី ២ នៃការប្រយុទ្ធប្រឆាំងនឹងរីករាយដាលជំងឺ Covid-19 នៅពេលដែលរកឃើញករណីទី ១៧ នៃជំងឺនេះ។ (រូបថត៖ VGP / Dinh Nam)
លោកឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃ Covid-19 យើងបានឈ្នះយុទ្ធនាការបើកឆាកនៃដំណាក់កាលដំបូងនៃការប្រយុទ្ធនេះ ហើយយើងត្រូវតែឈ្នះការប្រយុទ្ធប្រឆាំងនឹងការរីករាលដាល Covid-19 នេះជាដាច់ខាត។
តាមពិត ចាប់ពីជាង ២ ថ្ងៃមកហើយ យើងបានចូលជាផ្លូវការក្នុងដំណាក់កាលទី ២ នៃការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺ Covid-19 នៅពេលដែលករណីទី ១៧ បានរកឃើញមក។ ដំណាក់កាលទី ២ ពិបាកជាងដំណាក់កាលទី ១ នៅពេលដែលជំងឺរាតត្បាតរាលដាលដល់ជាង ១០០ ប្រទេស។ យើងត្រូវទប់ទល់ជំងឺ ដែលមកពីការគ្រប់ច្រកនិងគ្រប់ទិសទីជំនួសឲ្យច្រកមួយចំនួន ដូចពីមុន។ តាមពិត Covid-19 បានចូលប្រទេសរបស់យើង ហើយ “ កំពុងបង្កប់ខ្លួនយ៉ាងស្ងាត់ស្ងៀម” ។ ប្រសិនបើយើងធ្វើមិនបានល្អ យើងនឹងជួបប្រទះស្ថានភាព“វាយពីខាងក្នុងចេញទៅក្រៅ វាយពីខាងក្រៅចូលទៅក្នុង”។
លោកឧបនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា យើងព្យាករណ៍គ្រប់ស្ថានការណ៍និងមានវិធានការនានាដែលឆ្លើយតបនឹងស្ថានភាពទាំងនោះ។ ទោះបីមានករណីឆ្លងជំងឺ Covid-19 រាប់សិប ឬរាប់រយ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ក៏ដោយ។ យើងក៏មិនគួរឱ្យភ្ញាក់ផ្អើលទេ។
“អ្វីដែលសំខាន់បំផុតនោះគឺយើងត្រូវតែបន្តប្រកាន់ខ្ជាប់នូវគោលការណ៍ប្រឆាំងនឹងការរាតត្បាតដែលគឺជាការបង្ការ ទប់ស្កាត់ ដាក់ឲ្យដាច់ដោយឡែក ធ្វើមូលដ្ឋានីយកម្ម និងបំបាត់ចោលការរាលដាល។ នៅពេលវីរុសបានចូលក្នុងប្រទេសវៀតណាម ការរកឃើញឲ្យទាន់ពេលវេលា ដើម្បីអាចទប់ស្តាត់ ដែលមានសារៈសំខាន់ណាស់” លោកឧបនាយករដ្ឋមន្ត្រីបានប្រសាស។
លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam បានស្នើ នៅប៉ុន្មានថ្ងៃខាងមុខ ដើម្បីបន្តលើកកម្ពស់វិន័យ ការទទួលខុសត្រូវ និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវការណែនាំរបស់គណៈលេខាមជ្ឈិមបក្ស រដ្ឋាភិបាល នាយករដ្ឋមន្រ្តី គណៈកម្មាធិការដឹកនាំជាតិនូវការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺ Covid -19 ...
កិច្ចប្រជុំគណៈកម្មាធិការដឹកនាំជាតិនូវការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺ Covid -19 នៅព្រឹកថ្ងៃទី ៨ ខែមីនា។ (រូបថត៖ VGP)
លើសពីនេះយើងក៏ត្រូវត្រួតពិនិត្យឡើងវីញការណែនាំទាំងអស់ និងធ្វើឱ្យសុក្រិតការណែនាំទាំងនោះប្រកបដោយត្រឹមត្រូវ ងាយយល់បំផុត ដើម្បីជួយប្រជាជនឱ្យយល់ពីជំងឺ អ្វីដែលប្រជាជនត្រូវធ្វើនិងមិនត្រូវធ្វើ ដើម្បីប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត។ យើងត្រូវប្រើគ្រប់មធ្យោបាយ ចាប់ពីបច្ចេកវិទ្យាព័ត៌មានដល់ផ្ទាំងរូបភាព ប្រព័ន្ធផ្សព្វផ្សាយ ដើម្បីធ្វើឲ្យប្រជាជនគ្រប់បានដឹង និងបានណែនាំក្នុងគ្រប់ស្ថានការណ៍ ទាំងក្នុងផ្ទះរហូតដល់ចេញទៅតាមផ្លូវ ប្រើការដឹកជញ្ជូនសាធារណៈ កន្លែងដែលមានមនុស្សប្រមូលផ្តុំជាច្រើន នៅក្នុងភោជនីយដ្ឋាន ផ្សារទំនើ កន្លែងធ្វើការ ការិយាល័យ រោងចក្រ។
លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam បានស្នើឱ្យពង្រឹងវិធានការការពារ និងដាស់តឿនដល់ប្រជាជនវៀតណាមឱ្យកាត់បន្ថយចំនួនប្រជាជនវៀតណាមដែលទៅក្រៅប្រទេសឬឆ្លងកាត់ប្រទេសដែលមានអ្នកឆ្លងជំងឺ Covid-19។ ការធ្វើដំណើរទាំងនេះត្រូវតែអនុវត្ត នៅពេលចាំបាច់បំផុត និងត្រូវតែមានចំណេះដឹងពេញលេញ ដើម្បីធានាសុវត្ថិភាព មុនពេលធ្វើដំណើរ ខណៈពេលទៅក្រៅប្រទេស បន្ទាប់ពីត្រលប់ទៅប្រទេសវៀតណាមវិញ។
ទាក់ទងនឹងការចេញចូលប្រទេស គណៈកម្មាធិការដឹកនាំនេះបានពិភាក្សានិងឯកភាពលើសំណើដែលជម្រាបជូន លោកនាយករដ្ឋមន្រ្តី រដ្ឋាភិបាល អំពីការផ្អាកជាបណ្តោះអាសន្ននូវការលើកលែងទិដ្ឋាការឯកតោភាគីជាមួយបណ្តាប្រទេសនៃសហភាពអឺរ៉ុប (EU) និងចក្រភពអង់គ្លេស។ ចំពោះបណ្តាប្រទេសនៅខាងក្រៅសហភាពអឺរ៉ុបដែលមានច្រើនជាង ៥០០ ករណីឬច្រើនជាង ៥០ ករណីកើនឡើងក្នុងមួយថ្ងៃ ដែលក៏ស្នើឱ្យផ្អាកផងដែរ។ បដិសេធមិនផ្តល់ទិដ្ឋាការសម្រាប់ជនបរទេសចូលប្រទេសវៀតណាម ប្រសិនបើមានអការៈនិងកត្តាជំងឺរាតត្បាតដូចដែលបានកំណត់។
យើងបានបំពេញព័ត៌មានសុខាភិបាលដែលជាកាតព្វកិច្ចសម្រាប់ប្រជាជនទាំងអស់ដែលចូលប្រទេសវៀតណាម ប៉ុន្តែវាមិនគ្រប់គ្រាន់ទេ យើងចាំបាច់បំពេញព័ត៌មានសុខាភិបាលសម្រាប់ប្រជាជនវៀតណាមទាំងអស់។ នេះមិនត្រឹមតែជាទំនួលខុសត្រូវក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតប៉ុណ្ណោះទេ។ ថែមទាំងក៏ជាសកម្មភាពជាក់លាក់សម្រាប់ជនជាតិវៀតណាមទាំងអស់ ដើម្បីចូលរួម រួបរួមគ្នាំ ប្រឆាំងនឹងការរីករាយដាលនៃ Covid -19 ។ ព័ត៌មានបានបំពេញដែលគ្រប់គ្រងឱ្យបានម៉ឺងម៉ាត់ មានតែបម្រើការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺ Covid -19 ប៉ុណ្ណោះមិនត្រូវប្រើសម្រាប់គោលបំណងផ្សេងទៀតឡើយ។
លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam ចុះពិនិត្យប្រតិបត្តិការ នៅមជ្ឈមណ្ឌលគ្រប់គ្រងនិងប្រតិបត្តិការតាម Internet ដើម្បីជួយគាំទ្រដល់ការព្យាបាលជម្ងឺ Covid -19 នៅក្រសួងសុខាភិបាល។ (រូបថត៖ VGP / Dinh Nam)
លោកឧបនាយករដ្ឋមន្ត្រីបានស្នើដល់ក្រសួងព័ត៌មាននិងគមនាគមន៍ ក្រសួងសុខាភិបាលធានារ៉ាប់រងសង្គមវៀតណាម ក្រុមហ៊ុនទូរគមនាគមន៍ អង្គភាពបណ្តាញ និងព័ត៌មានវិទ្យា ធ្វើឲ្យសុក្រិតផែនការរៀបចំ និងឧបករណ៍បច្ចេកវិទ្យាជាបន្ទាន់ ចាប់ពីព្រឹកថ្ងៃទី ១០ ខែមីនា ត្រូវការបំពេញព័ត៌មានសុខភាពរបស់ប្រជាជនទូទាំងប្រទេស។
លើសពីនេះទៀត យើងត្រូវបន្តអនុវត្តន៍ការងារព្យាបាលឱ្យបានល្អ ធានាថាអ្នកណាដែលឆ្លងមេរោគ Covid-19 នឹងត្រូវបានព្យាបាលឱ្យជាសះស្បើយ ទោះបីជាមានការឆ្លងច្រើនក៏ដោយ ទោះបីវីរុស Covid-19 មានភាពគួរឱ្យខ្លាច ទោះយ៉ាងណាក៏ដោយយើងនឹងឈ្នះ”។
លោកឧបនាយករដ្ឋមន្រ្តីជឿជាក់ថា ប្រសិនបើប្រជាជនទាំងមូលរួបរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត យើងនឹងយកឈ្នះជំងឺ Covid-19 ដូចប្រជាជនវៀតណាមបានឈ្នះច្រើនដងដែរ៕
(ប្រែសម្រូលដោយឌីណា)



មតិពីមិត្តអ្នកអាន