អង្គការសហប្រជាជាតិប្រើប្រាស់បទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺរាតត្បាត នៅប្រទេសវៀតណាម ដើម្បីចែករំលែកជាមួយបណ្តាប្រទេសនានា

16:19 | 11/03/2020 (បកប្រែដោយឌីណា)

យុគសម័យ - អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំនៅប្រទេសវៀតណាម លោក Kamal Malhotra បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងនិងសកម្មភាពដែលវៀតណាមបានអនុវត្តន៍ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-១៩ មិនត្រឹមតែនៅក្នុងដំណាក់កាលទី ១ ប៉ុណ្ណោះទេ។ ថែមទាំងនៅក្នុងដំណាក់កាលទី ២ ផងដែរ។

ក្នុងដំណាក់កាលដំបូង វៀតណាមជាប្រទេសតែមួយគត់​ដែលទប់ទល់និងកាត់បន្ថយចំនួនអ្នកឆ្លងជំងឺ​ COVID-១៩ (ព្យាបាលនិងអនុញាតិ្ត​ឲ្យ​ចេញ​ពីមន្ទីរពេទ្យចំនួន ១៦ ករណី) ។ ទាក់ទងនឹងការរកឃើញករណីថ្មីផ្ទុកជំងឺ​ COVID-១៩ អង្គការសហប្រជាជាតិនៅតែកោតសរសើរចំពោះវិធានការរឹងមាំ និងសកម្មដែលវៀតណាមកំពុងអនុវត្ត​ ដើម្បីទប់ស្កាត់​ការរីករាលដាលនៅក្នុងសហគមន៍ប្រកបដោយសកម្មនិងមានប្រសិទ្ធភាព។

អង្គការសហប្រជាជាតិបាន ប្រើប្រាស់បទពិសោធន៍​របស់​វៀតណាម​ ក្នុង​​ដំណាក់កាលដំបូង ​ដើម្បីចែករំលែក​ជាមួយ​បណ្តា​ប្រទេស​នានាជុំវិញពិភពលោក។

ប៉ុន្តែមិនត្រឹមតែនៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ប្រទេសដទៃទៀតគឺស្ថិតនៅក្នុងដំណាក់កាលដ៏សំខាន់មួយក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ការរីករាលដាល​នៃជំងឺ COVID-១៩។ លោកបានមានប្រសាសន៍ថា “ស្ថាប័នជំនាញឯកទេស​ជឿជាក់​ថា យើងនឹង​ទប់ទល់​​ការរីករាល​ដាល​នៃវីរ៉ុស SARS-CoV-2​ ក្នុងសហគមន៍” ។ ទោះបីជានៅក្នុងដំណាក់កាលបច្ចុប្បន្ន យើងផ្តោតលើការឆ្លង​វីរ៉ុស SARS-CoV-2 សម្រាប់ករណី​ នីមួយៗ។​ប៉ុន្តែនៅពេល​អនាគត នៅពេលវីរុសនេះ​អាចរាលដាលកាន់តែទូលំទូលាយ​យើងត្រូវផ្តោតលើការត្រួតពិនិត្យការរាលដាល ក៏ដូចជាការរកឃើញ និងការព្យាបាលករណី ផលប៉ះពាល់ធ្ងន់ធ្ង​រនៃការរីករាលដាលនៃ SARS-CoV-2 អាចរំខានដល់សង្គម បង្កើនការផ្សព្វផ្សាយ​កាត់បន្ថយផលប៉ះពាល់នៃជំងឺនេះទៅលើសេដ្ឋកិច្ច សង្គម។

អង្គការសហប្រជាជាតិប្រចាំនៅប្រទេសវៀតណាមនឹងមានវិធីសាស្រ្តនិងជួយគាំទ្រវៀតាណាមដែលផ្អែកទៅលើស្មារតី “អង្គការសហប្រជាជាតិតែមួយ” ក្នុងបច្ចេកវិទ្យា​បច្ចេកទេស​និង​ការវាយតំលៃ​ ដើម្បីកាត់បន្ថយផលប៉ះពាល់​នៃការរាតត្បាត​​ទៅ លើសេដ្ឋកិច្ច សង្គម។

លោក Kamal Malhotra បានផ្ញើជូន ​លោកនាយករដ្ឋ​មន្រ្តី​វៀតណាម Nguyen Xuan Phuc ​នូវរបាយការណ៍​នៃសន្និសីទ​របស់​អង្គការ​សហប្រជាជាតិស្តីពី ពាណិជ្ជកម្មនិងការអភិវឌ្ឍ​ដែលទើប​ បានប្រកាសអំពីផលប៉ះពាល់នៃជំងឺ COVID-១៩ ​ដល់​សេដ្ឋកិច្ច​ពិភពលោក។ លោកបានមានប្រសាសន៍ថា “ ការិយាល័យរបស់យើងខ្ញុំនឹងពិនិត្យមើលយ៉ាងម៉ត់ចត់ ដើម្បីផ្តល់អនុសាសន៍នូវផលប៉ះពាល់ ក្នុង​ប្រទេស​វៀតណាម។ បណ្តាវិស័យដែលរងផលប៉ះពាល់នៅ​ប្រទេសវៀតណាម​ ដែលអង្គការសហប្រជាជាតិស្រាវជ្រាវ ផ្តល់យោបល់ ឲ្យទាន់ពេលវេលា រួមមាន៖ ប្រព័ន្ធសុខាភិបាល ហិរញ្ញវត្ថុ​ផលប៉ះពាល់ផលិតកម្ម ក្រុមប្រជាជនងាយរងគ្រោះ​ការអប់រំ ... អង្គការ​សហប្រជាជាតិ​នៅតែគាំទ្រ​រដ្ឋាភិបាលវៀតណាម ​ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺនេះ នៅក្នុងដំណាក់កាលទី ២ ដែល​វិវឌ្ឍន៍​ស្មុគស្មាញនិងមិនអាច​ប៉ាន់ស្មាន​ជាមុនបាន./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក

អានច្រើនបំផុត