ការនាំចូលនិងការនាំចេញបន្តកើនឡើង ទោះបីជាប្រឈមមុខនឹងការរីករាលដាលនៃជំងឺ COVID-19

07:15 | 03/03/2020 (បកប្រែដោយឌីណា)

យុគសម័យ - យោងតាមការិយាល័យស្ថិតិ ទោះបីសកម្មភាពនាំចូលនិងនាំចេញរបស់វៀតណាមត្រូវបានរងផលប៉ះពាល់អវិជ្ជមានដោយការរីករាលដាលនៃ COVID-19 ក៏ដោយ។ ប៉ុន្តែ នៅក្នុងខែកុម្ភៈឆ្នាំ ២០២០ ដោយសារកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញការនាំចេញ សហគ្រាសជាច្រើនបានជួយ តួលេខនាំចូលនិងនាំចេញ ក្នុងរយៈពេល ២ ខែដំបូងនៃឆ្នាំនេះបានបន្តកើនឡើង បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ការនាំចូលនិងការនាំចេញបន្តកើនឡើង ទោះបីជាប្រឈមមុខនឹងការរីករាលដាលនៃជំងឺ COVID-19៕ (រូបថត៖ Internet)


យោងតាមការិយាល័យស្ថិតិ ទំហំនៃការនាំចេញក្នុងខែកុម្ភៈឆ្នាំ ២០២០ បានប៉ាន់សម្រេចបានប្រមាណ ១៨,៦ ពាន់លានដុល្លារអាមេរិកដែលកើនឡើង ១,៥% បើប្រៀបធៀបទៅនឹងខែមុន។ ក្នុងនោះវិស័យសេដ្ឋកិច្ចក្នុងស្រុកទទួលបាន ៥,១ ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ ១៩,៦% ។ ប្រភពដើមទុនវិនិយោគផ្ទាល់ពីបរទេស FDI (រួមទាំងប្រេងឆៅ) សម្រេចបាន ១៣,៥ ពាន់លានដុល្លារអាមេរិក កើនឡើង ១២,៦% ។

បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនទំហំនៃការនាំចេញក្នុងខែកុម្ភៈឆ្នាំ ២០២០ បានកើនឡើង ៣៤%។ ក្នុងនោះវិស័យសេដ្ឋកិច្ចក្នុងស្រុកកើនឡើង ៣៩,៧% ប្រភពដើមទុនវិនិយោគផ្ទាល់ពីបរទេស FDI (រួមទាំងប្រេងឆៅ) បានកើនឡើង ៣២% ។

ក្នុងរយៈពេល ២ ខែដើមឆ្នាំ ២០២០ ទំហំនៃការនាំចេញទទួលបានប្រមាណ ៣៦,៩២ ពាន់លានដុល្លារអាមេរិក កើនឡើង ២,៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ផលិតផលនាំចេញមានតម្លៃខ្ពស់មួយចំនួនដូចជាទូរស័ព្ទនិងគ្រឿងបន្លាស់សម្រេចបាន ៦,៩ ពាន់លានដុល្លារអាមេរិក កើនឡើង ២,៣% ។ អេឡិចត្រូនិច កុំព្យូទ័រ និងគ្រឿងបន្លាស់ទទួលបាន ៥,៤ ពាន់លាន​ដុល្លារអាមេរិក កើនឡើង ២៦,៧% ។ គ្រឿងម៉ាស៊ីនឧបករណ៍ និងគ្រឿងបន្លាស់ទទួលបាន ៣ ពាន់លានដុល្លារអាមេរិក កើនឡើង ១៩,៦% ។ ស្បែកជើងទទួលបាន ២,៧ ពាន់លានដុល្លារអាមរិក កើនឡើង ៣% ឈើនិងផលិតផលធ្វើពីឈើសម្រេចបាន ១,៥ ពាន់លានដុល្លារអាមេរិក កើន ៧,១% ។ មធ្យោបាយដឹកជញ្ជូននិងគ្រឿងបន្លាស់ទទួលបាន ១,៤ ពាន់លានដុល្លារអាមេរិកកើនឡើង ៤% ។

ក្រៅពីនេះទំហំនៃការនាំចេញកសិផលមួយចំនួនមានការថយចុះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដូចជា ជលផលសម្រេចបាន ៩១២ លានដុល្លារអាមេរិក ធ្លាក់ចុះ ១៧,៧% កាហ្វេសម្រេចបាន ៤៩៧ លានដុល្លារអាមេរិក ធ្លាក់ចុះ ៩,៨% ផ្លែឈើនិងបន្លែសម្រេចបាន ៤៨១ លានដុល្លារអាមេរិកធ្លាក់ចុះ ១៧,៤% គ្រាប់ស្វាយចន្ទីសម្រេចបាន ៣១៥ លានដុល្លារអាមេរិក ធ្លាក់ចុះ ១៩,៣% ។ ម្រេចសម្រេចបាន ៨១ លានដុល្លារអាមេរិក ធ្លាក់ចុះ ១៨,៨% ។ ដោយឡែកអង្ករសម្រេចបាន ៣៧២ លានដុល្លារអាមេរិកកើនឡើង ២០,៥% ។

ទាក់ទងនឹងទីផ្សារនាំចេញ សហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញធំបំផុតរបស់វៀតណាមក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ ២០២០ ដោយទំហំពាណិជ្ជកម្មទទួលបាន ៩,៨ ពាន់លានដុល្លារអាមេរិក កើនឡើង ១៩,៦ % បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការនាំចេញទៅកាន់ប្រទេសចិនទទួលបាន ៤,៨ ពាន់លានដុល្លារអាមេរិក កើនឡើង ៣,៧% ទីផ្សារ EU ទទួលបាន ៥ ពាន់លានអាមេរិក ធ្លាក់ចុះ ៧,៧% ។ នាំចេញទៅកាន់អាស៊ានសម្រេចបាន ៣,៥ ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ ៩,៣% ជប៉ុនសម្រេចបាន ៣,២ ពាន់លានដុល្លារអាមេរិក កើន ៨,៩%; កូរ៉េខាងត្បូងទទួលបាន ២,៧ ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ ៦,៥% ។

ទាក់ទងនឹងទីផ្សារទំនិញនាំចូល ក្នុងរយៈពេល ២ ខែ ប្រទេសចិនគឺជាប្រទេសនាំចូលធំបំផុតរបស់វៀតណាម។ ដោយទំហំពាណិជ្ជកម្មទទួលបានប្រមាណ ១០ ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ ០,៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កូរ៉េខាងត្បូងសម្រេចបាន ៨ ពាន់លានដុល្លារអាមេរិក កើនឡើង ៩%; អាស៊ានសម្រេចបាន ៤,៥ ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ ៩,៦% ។ ជប៉ុនសម្រេចបាន ២,៨ ពាន់លានដុល្លារអាមេរិក កើនឡើង ០,២% ។ EU សម្រេចបាន ២,១ ពាន់លានដុល្លារកើន ៣,៥% ។ សហរដ្ឋអាមេរិកសម្រេចបាន ២,១ ពាន់លានដុល្លារអាមេរិក កើនឡើង ១៣,៦% ។

យោងតាមការិយាល័យស្ថិតិ តុល្យភាពពាណិជ្ជកម្មទំនិញក្នុងខែមករាឆ្នាំ ២០២០ មានឱនភាពពាណិជ្ជកម្មចំនួន ២៧៦ លានដុល្លារអាមេរិកក្នុងខែកុម្ភៈត្រូវបានគេប៉ាន់ស្មានថា អតិរេកពាណិជ្ជកម្មមានចំនួន ១០០ លានដុល្លារ។

ក្នុងរយៈពេល ២ ខែដើមឆ្នាំ ២០២០ តុល្យភាពពាណិជ្ជកម្មទំនិញត្រូវបានប៉ាន់មានឱនភាពពាណិជ្ជកម្មចំនួន១៧៦ លានដុល្លារ។ ជាពិសេសវិស័យសេដ្ឋកិច្ចក្នុងស្រុកមានឱនភាពពាណិជ្ជកម្មចំនួន ៣,៩៤ ពាន់លានដុល្លារអាមេរិក វិស័យមាន FDI (រួមទាំងប្រេងឆៅ) មានអតិរេកពាណិជ្ជកម្មចំនួន ៣,៧៦ ពាន់លានដុល្លារ./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត