យុគសម័យ - ពិព័រណ៍ពាណិជ្ជកម្មអាស៊ាន - ចិនលើកទី ១៧ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដើម្បីជម្រុញទំនាក់ទំនងពាណិជ្ជកម្មនិងសេដ្ឋកិច្ចរវាងភាគីទាំងពីរ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៨ ដល់ ២១ ខែកញ្ញា ដោយផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរថ្មីនៃការច្នៃប្រឌិត ។
ពិព័រណ៍ពាណិជ្ជកម្មអាស៊ាន - ចិនលើកទី ១៧ គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៨ ដល់ ២១ ខែកញ្ញា (រូបថត៖ baoquocte)
យោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មការរៀបចំកម្មវិធីនាថ្ងៃទី ២ ខែមីនាពិព័រណ៍នេះនឹងត្រូវធ្វើឡើងនៅទីក្រុងណាននីង ខេត្តក្វាងស៊ីប្រទេសចិនហើយប្រទេសឡាវនឹងជាប្រទេសកត្តិយស។
ពិព័រណ៍ឆ្នាំនេះត្រូវបានគេរំពឹងថានឹងផ្តោតសំខាន់លើវិស័យ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យពាណិជ្ជកម្ម សេវាកម្ម និងជំរុញការធ្វើសមាហរណកម្មបន្ថែមទៀតនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្មការ និងខ្សែសង្វាក់ផ្គត់ផ្តង់តម្លៃរវាងភាគីទាំងពីរផងដែរ។
គួរឲ្យរំលឹកថា ព្រឹត្តិការណ៍កាលពីឆ្នាំមុនមានការចួលរួមពីសហគ្រាសចំនួន ២.៨៤៨ ហើយមានកិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ចសរុបចំនួន ៥០២ ត្រូវបានចុះហត្ថលេខាដែលក្នុងនោះមានគម្រោងអន្តរជាតិចំនួន ៤៣៩ ផងដែរ៕
(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន