សេចក្តីសំរេចរបស់ CDC ឆ្លុះបញ្ចាំងពីលក្ខណៈសត្យានុម័តលើលទ្ធផលនៃការវាត់វិធានការណ៍ការពារនិងប្រឆាំងយ៉ាងម៉ឺងម៉ាត់នឹងជំងឺរាតត្បាតរបស់រដ្ឋាភិបាលវៀតណាម

15:44 | 29/02/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - ស្ថានភាពនៃការរីករាលដាលនៃជំងឺ Covid-19 នៅវៀតណាមត្រូវបានគ្រប់គ្រងបានល្អហើយរហូរដល់ពេលនេះ អ្នកជំងឺទាំងអស់ត្រូវបានព្យាបាលជាសះស្បើយនិងអនុញ្ញាឲ្យចាកចេញពីមន្ទីរពេទ្យ ព្រមទាំងធានាសុវត្ថិភាពបរិស្ថានផងដែរ។

សេចក្តីសំរេចរបស់ CDC ឆ្លុះបញ្ចាំងពីលក្ខណៈសត្យានុម័តលើលទ្ធផលនៃការវាត់វិធានការណ៍ការពារនិងប្រឆាំងយ៉ាងម៉ឺងម៉ាត់នឹងជំងឺរាតត្បាតរបស់រដ្ឋាភិបាលវៀតណាម


ពិភាក្សាជាមួយស្ថានទូតវៀតណាមប្រចាំនៅអាមេរិក មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងរបស់អាមេរិក (CDC) បានដកវៀតណាមចេញពីបញ្ជីតំបន់ដែលមានហានិភ័យឆ្លងជំងឺ Covid-19 នៅក្នុងសហគមន៍។ CDC បានវាយតម្លៃខ្ពស់យ៉ាងចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាមក្នុងការអនុវត្តការការពារនិងប្រឆាំងនឹងការរីករាលដាលនៃជំងឺនេះ។ រាល់វិធានការត្រួតពិនិត្យ ការឃ្លាំងមើល ការដាក់ដាច់ដោយឡែក និងព្យាបាល សុទ្ធសឹងតែទទួលបានលទ្ធផលជាវិជ្ជមាន ដើម្បីរួមចំណែកកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺដ៏កាចសាហាវនេះក្នុងសហគមន៍ផងដែរ។

សេចក្តីសំរេចចិត្តរបស់មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងរបស់អាមេរិក (CDC) ឆ្លុះបញ្ចាំងពីលក្ខណៈសត្យានុម័តលើលទ្ធផលនៃវិធានការណ៍ការពារនិងប្រឆាំងយ៉ាងម៉ឺងម៉ាត់នឹងជំងឺរាតត្បាត Covid-19 របស់រដ្ឋាភិបាលវៀតណាម។ ម្យ៉ាងវិញទៀតរដ្ឋាភិបាលវៀតណាមបានបង្កើតគណៈកម្មាធិការជាតិគ្រប់គ្រងនិងទប់ស្កាត់ជំងឺរាតត្បាត ដើម្បីបញ្ជាដឹកនាំ គ្រប់គ្រងនិងសម្របសម្រួលរវាងក្រសួង ស្ថាប័ន និងមូលដ្ឋានពាក់ព័ន្ធក្រោមឧវាទរដ្ឋាភិបាល ក្នុងការអនុវត្តវិធានការណ៍យ៉ាងប្តូរផ្តាច់និងសមស្របក្នុងការការពារនិងប្រឆាំងនឹងជំងឺរាតត្បាតនេះ ដោយកុំអោយជំងឺឆ្លងនេះរីករាលដាលក្នុងសហគមន៍នៅ វៀតណាមពុំជាខានឡើយ។

មកទល់ពេលនេះ ស្ថានភាពនៃការរីករាលដាលនៃជំងឺ Covid-19 នៅប្រទេសវៀតណាមត្រូវបានគ្រប់គ្រងបានល្អ ហើយអ្នកជំងឺទាំងអស់បានជាសះស្បើយនិងចេញពីមន្ទីរពេទ្យ បរិស្ថានត្រូវបានធានាសុវត្ថិភាព ដោយមិនជះឥទ្ធិពលអវិជ្ជមានដល់សកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនិងទេសចរណ៍ផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: vovworld.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត