បណ្តាប្រទេសអាស៊ានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាម ក្នុងទប់ទល់ជំងឺ Covid-19

06:59 | 26/02/2020 (បកប្រែដោយឌីណា)

យុគសម័យ- ថ្ងៃទី ២៤ ខែកុម្ភៈលោកឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក Ha Kim Ngoc បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មាធិការអាស៊ាន នៅទីក្រុង Washington D.C. (ACW) នៅឆ្នាំ ២០២០ ។

ឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសអាស៊ានប្រចាំនៅសហរដ្ឋអាមេរិក។ (រូបថត៖ ស្ថានទូតវៀតណាមប្រចាំសហរដ្ឋអាមេរិក)

នៅក្នុងកិច្ចប្រជុំនេះលោកឯកអគ្គរដ្ឋទូត Ha Kim Ngoc បានប្រកាសនូវលទ្ធផលលេចធ្លោនៃកិច្ចប្រជុំរដ្ឋមន្រ្តីក្រសួង​ការបរទេសអាស៊ាន (AMM Retreat) ដែល​បាន​ប្រព្រឹត្តទៅនៅទីក្រុង Nha Trang ខេត្ត Khanh Hoa ពីថ្ងៃទី ១៧-១៨ ខែមករា។

ឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសអាស៊ានបានជូនពរ ប្រទេសវៀតណាមចំពោះការរៀបចំកិច្ចប្រជុំ AMM Retreat ប្រកបដោយជោគជ័យ វាយតំលៃខ្ពស់​ចំពោះ​តួនាទី​ជាប្រធានអាស៊ានរបស់ប្រទេសវៀតណាម លើកកម្ពស់គំនិតផ្តួចផ្តើម និងកិច្ចខិតខំប្រឹងប្រែង​រួមគ្នា​ដើម្បីដោះស្រាយបញ្ហាអន្តរជាតិនិងតំបន់។ ជាពិសេសគឺការទប់ទល់នឹងការផ្ទុះឡើងនៃ Covid-19 ។

លោកឯកអគ្គរដ្ឋទូត Ha Kim Ngoc និងឯកអគ្គរដ្ឋទូត​បណ្តាប្រទេសអាស៊ានបានផ្លាស់ប្តូរព័ត៌មានស្តីពីការរៀបចំកិច្ចប្រជុំកំពូលពិសេសអាមេរិក - អាស៊ាន​នៅទីក្រុង​ Las Vegas នៅពាក់កណ្តាលខែមីនាខាងមុខនេះ។

បណ្តាប្រទេសអាស៊ានវាយតំលៃខ្ពស់ចំពោះការដែលសហរដ្ឋអាមេរិកបានរៀបចំជំនួបរវាងថ្នាក់ដឹកនៃបណ្តាប្រទេសមេគង្គ រួមជាមួយ​សកម្មភាពជាច្រើន​នៅខាងក្រៅកិច្ចប្រជុំកំពូលនេះ ​ដើម្បី​លើកកម្ពស់​កិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិកនិងអាស៊ានស្តីពីទន្លេមេគង្គ បច្ចេកវិទ្យា ថាមពល ផ្តល់អំណាច​ដល់​ស្ត្រី​។

ឯកអគ្គរដ្ឋទូតបណ្តាប្រទេសអាស៊ានបានផ្លាស់ប្តូរព័ត៌មាននៃការរៀបចំកិច្ចប្រជុំកំពូលពិសេសអាមេរិក - អាស៊ាន​ ​នៅទីក្រុង​Las Vegas នៅពាក់កណ្តាលខែមីនាខាងមុខ​នេះ​​នៅពាក់កណ្តាលខែមីនា។ (រូបថត៖ ស្ថានទូតវៀតណាមប្រចាំសហរដ្ឋអាមេរិក)

បណ្តាប្រទេសទាំងនោះក៏បានស្នើប្រទេសឡាវដែលជាអ្នកសម្របសម្រួលទំនាក់ទំនងអាស៊ាន - អាមេរិក​ឱ្យបន្តរក្សាយន្តការព័ត៌មានជិតស្និទ្ធជាមួយអាមេរិក​ដើម្បីធានាយ៉ាងល្អនូវការងារ​​មុននិង​ក្រោយកិច្ចប្រជុំ​ក៏ដូច​ជាខ្លឹមសារនៃគណៈប្រតិភូអញ្ជើញ​ចូលរួម ផងដែរ ។

ក្រសួងពាណិជ្ជកម្មអាមេរិកចង់ជំរុញកិច្ចសហប្រតិបត្តិការជាមួយអាស៊ានលើការកសាងបណ្តាញទីក្រុងឆ្លាតវៃសម្របសម្រួលនូវស្តង់ដារទំនិញដែលនាំចេញពីអាស៊ានទៅកាន់ទីផ្សារសហរដ្ឋអាមេរិក និងបង្កើន​ការវិនិយោគ​របស់អាស៊ានទៅកាន់សហរដ្ឋអាមេរិក​តាមកម្មវិធី Select USA ./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត