យុគសម័យ - ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញការទូតបៃតងប្រទសវៀតណាមកំពុងពង្រឹង បញ្ហាភូមិសាស្ត្រនយោបាយទន្លេមេគង្គដែលជាទន្លេធំជាងគេមួយនៅលើពិភពលោកនិងធំជាងគេនៅអាស៊ីអាគ្នេយ៍។ នាពេលថ្មីៗនេះ តំបន់ទន្លេមេគង្គក្រោមត្រូវបានរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ដែលធ្វើឱ្យសន្តិសុខទឹកនៅក្នុងប្រទេសអាស៊ានទាំង ៥ ក្នុងតំបន់នេះគឺ កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។
វាសនានៃទន្លេមេគង្គនឹងត្រូវបានពិភាក្សានៅពេលដែលប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានប្រចាំឆ្នាំនៅរដូវក្តៅនេះ។
ដូច្នេះក្នុងឆ្នាំ ២០២០ ក្នុងនាមជាប្រធានអាស៊ានប្រទេសវៀតណាមបានលើកឡើងពីបញ្ហានេះនៅក្នុងរបៀបវារៈនៃប្លុកដោយបង្វែរបញ្ហាទន្លេមេគង្គចេញពីបញ្ហាអនុតំបន់ទៅជាបញ្ហាមានទ្រង់ទ្រាយធំច្រើនជាងទៀត។
យោងតាមប្រភពរដ្ឋាភិបាលនៅទីក្រុងហាណូយ វាសនានៃទន្លេមេគង្គនឹងត្រូវបានពិភាក្សានៅពេលដែលប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានប្រចាំឆ្នាំនៅរដូវក្តៅនេះ។
ជំហាននេះរបស់វៀតណាមក៏ទទួលបានការគាំទ្រគួរឱ្យកត់សម្គាល់ដែរ។ លោកលោក ពូ សុធីរៈ អតីតរដ្ឋមន្រ្តីថាមពលកម្ពុជា និងនាយកវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព (CICP) បានឲ្យដឹងថា៖ “ប្រទេសវៀតណាមមានការព្រួយបារម្ភអំពីការកើនឡើងនៃការកេងប្រវ័ញ្ចវារីអគ្គិសនីរបស់បណ្តាប្រទេសនៅខ្សែទឹកខាងលើនៃទន្លេមេគង្គក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ការខំប្រឹងប្រែងរបស់ប្រទេសវៀតណាមពិតជាគួរអោយសរសើរណាស់។ ”
កិច្ចប្រឹងប្រែងការទូតនេះ របស់ប្រទេសវៀតណាមធ្វើឡើងនៅក្នុងបរិបទនៃប្រទេសនៅតំបន់ទន្លេមេគង្គក្រោមកំពុងទទួលរងនូវគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតនៅក្នុងតំបន់ចាប់តាំងពីខែមិថុនាឆ្នាំ ២០១៩។ គ្រោះរាំងស្ងួតកំពុងគំរាមកំហែងដល់អាយុជីវិតប្រជាជនជាង ៦០ លាននាក់ដែលពឹងផ្អែកលើទន្លេមេគង្គនិងដៃទន្លេដទៃទៀតសម្រាប់នេសាទកសិកម្មនិងដឹកជញ្ជូន៕
(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន