បំពេញយន្តកានិងលើកកម្ពស់សមត្ថភាពសម្រាប់ធុរជនវៀតណាម

15:14 | 20/02/2020 (បកប្រែដោយ ហេង វុធ្ធី)

CIEM បានស្នើរថាការធ្វើកំណែទម្រង់គោលការណ៍ និងពាណិជ្ជកម្ម តម្រូវឱ្យមានព័ត៌មាននិងការពិគ្រោះយោបល់ត្រឹមត្រូវសម្រាប់អង្គផភាពអាជីវកម្ម ដើម្បីគាំទ្រដល់សហគ្រាសធ្វើសមាហរណកម្ម និងការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃការប្តេជ្ញាចិត្តអន្តរជាតិ ព្រមទាំងឆ្លៀតយកឱកាសពីអនុគ្រោះនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ។

លោកស្រីបណ្ឌិត Tran Thi Hong Minh ប្រធានវិទ្យាស្ថាន CIEM (រូបថត៖ dangcongsan)

នាថ្ងៃទី ១៩ ខែកុម្ភៈ នៅទីក្រុងហាណូយ វិទ្យាស្ថានស្រាវជ្រាវនិងគ្រប់គ្រងសេដ្ឋកិច្ចមជ្ឈិម (CIEM) បានរៀបចំសិក្ខាសាលាស្តីពី «ការអនុវត្តកិច្ចព្រមព្រៀង CPTPP ប្រកបដោយប្រសិទ្ធភាព ៖ តម្រូវការបំពេញនិតិវីធីនិងលើកកម្ពស់សមត្ថភាពសម្រាប់សហគ្រាសវៀតណាម»។

សិក្ខាសាលានេះស្ថិតក្នុងក្របខ័ណ្ឌនៃកម្មវិធីអូស្រ្តាលីជួយឧបត្ថម្ភគាំទ្រដល់ការធ្វើកំណែទម្រង់សេដ្ឋកិច្ច វៀតណាម (Aus4refrom) ។អញ្ជើញថ្លែងមតិក្នុងសិក្ខាសាលានេះ លោកស្រីបណ្ឌិត Tran Thi Hong Minh ប្រធានវិទ្យាស្ថាន CIEM បានឲ្យដឹងថា កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងវឌ្ឍនភាពភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដែលចាប់ផ្តើមចូលជាធរមាននាដើមឆ្នាំ ២០១៩ ត្រូវបានគេរំពឹងថានឹងបង្កើតកម្លាំងចលករថ្មី សម្រាប់ការអភិវឌ្ឍន៍ពាណិជ្ជកម្មនិងវិនិយោគ ព្រមទាំងជំរុញការកែទម្រង់សេដ្ឋកិច្ចនៅ វៀតណាមផងដែរ។ ជាមួយនឹងយោបល់របស់អ្នកជំនាញ CIEM បានកត់ស្គាល់ហើយនឹងធ្វើការវាយតម្លៃ និងសុរបរាល់គំនិតយោបលទាំងនេះ ដើម្បីវាយតម្លៃនិងផ្តល់អនុសាសន៍ដល់សហគ្រាសក្នុងការធ្វើសមាហរណកម្មផងដែរ៕

លើកពីនេះទៀត CIEM បានស្នើរថាការធ្វើកំណែទម្រង់គោលការណ៍ និងពាណិជ្ជកម្ម តម្រូវឱ្យមានព័ត៌មាននិងការពិគ្រោះយោបល់ត្រឹមត្រូវសម្រាប់អង្គផភាពអាជីវកម្ម ដើម្បីគាំទ្រដល់សហគ្រាសធ្វើសមាហរណកម្ម និងការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃការប្តេជ្ញាចិត្តអន្តរជាតិ ព្រមទាំងឆ្លៀតយកឱកាសពីអនុគ្រោះនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត