សន្និសីទពិភពលោកនិងពិព័រណ៍ពិភពលោកឆ្នាំ ២០២០ គឺជាឱកាសសម្រាប់វៀតណាមក្នុងការបញ្ជាក់ពីតួនាទីស្នូលរបស់ខ្លួនក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាននិងផ្សព្វផ្សាយព័ត៌មាននៅអាស៊ីអាគ្នេយ៍ ព្រមទាំងចូលរួមចំណែកក្នុងការចម្រុញអង្គភាពអាជីវកម្មឌីជីថលក្នុងស្រុកជាពិសេសការចាប់ផ្តើមអាជីវកម្ម។
ទិដ្ឋភាពនៃសន្និសីទ (រូបថត៖ vnanet)
នារសៀលថ្ងៃទី ១៣ ខែកុម្ភៈ នៅទីក្រុងហាណូយ ក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម សហការជាមួយសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) បានរៀបចំសិក្ខាសាលាឯកទេសស្តីពីខ្លឹមសារសំខាន់ៗនៃសន្និសីទនិងពិព័រណ៍ឌីជីថលពិភពលោកឆ្នាំ ២០២០ (ITU Digital World 2020 - ហៅកាត់ថា DW20) ដែលគ្រោងនឹងរៀបចំឡើងនៅទីក្រុងហាណូយចាប់ពីថ្ងៃទី ៦ ដល់៩ ខែកញ្ញាឆ្នាំ ២០២០។
DW20 មានការចូលរួមពីតំណាំងរាប់ពាន់នាក់មកពីសហគ្រាសទូរគមនាគមន៍ បច្ចេកវិទ្យាព័ត៌មាន និងស្ថាប័នគ្រប់គ្រងរដ្ឋមកពីប្រទេសជាង ១០០ នៅលើពិភពលោកផងដែរ។ នេះជាលើកលើកដំបូងដែលវៀតណាមធ្វើជាប្រទេសម្ចាស់ផ្ទះរៀនចំព្រឹត្តិ ការណ៍ប្រចាំឆ្នាំធំបំផុតលើពិភពលោកលើវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាព័ត៌មាននិងផ្សព្វផ្សារព័ត៌មាន។
ដោយមានប្រធានបទ“រួមគ្នាកសាងពិភពឌីជីថល” DW20 គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលគូសសញ្ញាអំពីការផ្លាស់ប្តូរឌីជីថល ដែលជានិន្នាការជាសកលដោយមានខ្លឹមសារពីរដ្ឋាភិបាលឌីជីថល ដល់សង្គមឌីជីថល ធុរជនឌីជីថល ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចឌីជី ថលផងដែរ។ ម្យ៉ាងវិញទៀត DW20 ក៏ជាឱកាសសម្រាប់វៀតណាមក្នុងការអះអាងតួនាទីមជ្ឈភាពលើវិស័យបច្ចេកវិទ្យាព័ត៌មាននិងផ្សព្វផ្សាយព័ត៌មាននៅតំបន់អាស៊ីអាគ្នេយ៍ផងដែរ៕
(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន