កិច្ចប្រជុំលើកទី ១១ នៃគណៈកម្មាធិការសហប្រតិបត្តិការរួមរវាងអាស៊ាន - សហរដ្ឋអាមេរិក

17:06 | 15/02/2020 (បកប្រែដោយឌីណា)

យុគសម័យ - នៅថ្ងៃទី ១៤ ខែកុម្ភៈ នៅទីស្នាក់ការនៃលេខាធិកាដ្ឋានអាស៊ាន ទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី កិច្ចប្រជុំលើកទី ១១ នៃគណៈកម្មាធិការសហប្រតិបត្តិការរវាងអាស៊ាន - អាមេរិក (JCC) បានប្រព្រឹត្តទៅ។

នេះគឺជាកិច្ចប្រជុំប្រចាំឆ្នាំរបស់ថ្នាក់ឯកអគ្គរដ្ឋទូត ដើម្បីវាយតម្លៃនូវការអនុវត្តគម្រោងនិងសកម្មភាពសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន - អាមេរិក។ លោកឯកអគ្គរដ្ឋទូត Tran Duc Binh ប្រធានប្រតិភូវៀតណាម ប្រចាំនៅអាស៊ានបានអញ្ជើញចូលរួមកិច្ចប្រជុំនេះ។

កិច្ចប្រជុំបានកោតសរសើរចំពោះការវិវឌ្ឍន៍សំខាន់ៗ នៃភាពជាដៃគូយុទ្ធសាស្រ្ត ក្នុងរយៈពេលកន្លងមក ក៏ដូចជាការអនុវត្តយ៉ាងពេញលេញនូវរាល់ខ្លឹមសារនៃផែនការសកម្មភាពអាស៊ាន - អាមេរិក ក្នុងដំណាក់កាល ២០១៦-២០២០ ។ កម្មវិធីរួមគ្នាស្តីពីការបណ្តុះបណ្តាល និងការអប់រំ ដូចជាយុវជនស្ម័គ្រចិត្តអាស៊ាន គំនិតផ្តួចផ្តើមនៃអ្នកដឹកនាំវ័យក្មេងអាស៊ីអាគ្នេយ៍ (YSEALI) អាហារូបករណ៍ Fulbright និងកម្មវិធីបណ្តុះបណ្តាលសម្រាប់បណ្តាប្រទេស ស្ថិតនៅក្នុងតំបន់មេគង្គក្រោម (LMI) ) ចូលរួមចំណែកគាំទ្រដល់បណ្តាប្រទេសអាស៊ាន ក្នុងការលើកកម្ពស់សមត្ថភាពសំដៅឆ្លៀតយកអត្ថប្រយោជន៍ពីបដិវត្តបច្ចេកវិទ្យា ៤.០ ។

ទិដ្ឋភាពរួមនៃកិច្ចប្រជុំនេះ។ (រូបថត៖ លេខាធិការដ្ឋានអាស៊ាន)

បណ្តាប្រទេសអាស៊ានក៏វាយតម្លៃខ្ពស់ចំពោះសហរដ្ឋអាមេរិកដែលមានសកម្មភាពសហប្រតិបត្តិការជាច្រើនជាមួយអាស៊ាន ក្នុងវិស័យមួយចំនួន ដូចជា សន្តិសុខដែនសមុទ្រ សន្តិសុខតាមអ៊ិនធើណិត ដោះស្រាយបញ្ហាប្រឈមឆ្លងប្រទេស ដូចជា ភេរវកម្ម គ្រោះមហន្តរាយធម្មជាតិ ... ក៏ដូចជាវិជ្ជមានចូលរួមចំណែកក្នុងយន្តការសហប្រតិបត្តិការក្នុងតំបន់របស់អាស៊ាន ដូចជាវេទិកាតំបន់អាស៊ាន កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM +) កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) ។ ល។

សហរដ្ឋអាមេរិកបានបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន និងតួនាទីសំខាន់ៗរបស់អាស៊ានក្នុងយុទ្ធសាស្ត្រឥណ្ឌូ - ប៉ាស៊ីហ្វិក ដោយឈរលើគោលការណ៍សេរីភាព តម្លាភាពគោរពច្បាប់និងតួនាទីស្នូលរបស់អាស៊ាន ពង្រឹងយន្តការដឹកនាំអាស៊ាន។

ក្នុងរយៈពេលខាងមុខនេះ សហរដ្ឋអាមេរិកនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន តាមរយៈលើកកម្ពស់សមត្ថភាពនិងការកសាងសហគមន៍អាស៊ាន កម្មវិធីកំណើនសេដ្ឋកិច្ចតាមរយៈការច្នៃប្រឌិត ពាណិជ្ជកម្ម និងពាណិជ្ជកម្មតាមអ៊ិនធើណិត ដើម្បីបង្កលក្ខណៈងាយស្រួល​សំរាប់ពាណិជ្ជកម្ម សេដ្ឋកិច្ចឌីជីថល វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការអភិវឌ្ឍសហគ្រាសធុនខ្នាតតូចមធ្យម និង​ខ្នាតតូចពេក (MSME) …

សហរដ្ឋអាមេរិកបានបញ្ជាក់ បន្តការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងនិងតួនាទីរបស់អាស៊ានក្នុងការចរចាក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC) ជាមួយចិន ក៏ដូចជាការធានាសន្តិសុខនិងសុវត្ថិភាពដែនសមុទ្រ និងរដោះស្រាយបណ្តាជម្លោះដោយសន្តិវិធី និងឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) ។

តំណាងគណៈប្រតិភូសហរដ្ឋអាមេរិកប្រចាំអាស៊ាន លោកស្រីមី Melisa Brown បានវាយតម្លៃខ្ពស់ចំពោះប្រធានបទ “អាស៊ានតភ្ជាប់និងបន្សាំដោយម្ចាស់ការ” និងអាទិភាពក្នុងឆ្នាំដែលវៀតណាមធ្វើជាប្រធាន ឆ្នាំ ២០២០ ព្រមទាំងអះអាងថា សហរដ្ឋ អាមេរិកនឹងគាំទ្រយ៉ាងសកម្មចំពោះវៀតណាមដើរតួនាទីជាប្រធាននិងតំរង់ទិសនៃកម្មវិធីសហប្រតិបត្តិការអាស៊ាន - អាមេរិក ដើម្បីគាំទ្រការអនុវត្តអាទិភាពខាងលើ ជាពិសេសក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថល និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព៕

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត