យុគសម័យ - នាព្រឹកថ្ងៃទី ១១ ខែកុម្ភៈ នៅទីស្នាក់ការកណ្តាលរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅទីក្រុងហ្សឺណែវ (ស្វ៊ីស) ឯកអគ្គរដ្ឋទូត Le Thi Tuyet Mai ប្រធានបេសកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅទីក្រុងហ្សឺណែវបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំលើកដំបូងដែលមានតួនាទី ប្រធានគណៈកម្មាធិការសម្របសម្រួលអាស៊ាននៅទីក្រុងហ្សឺណែវ (ACG) ស្តីពីការងាររបស់អង្គការពាណិជ្ជកម្មពិភពលោក។
ឯកអគ្គរដ្ឋទូត Le Thi Tuyet Mai និង អគ្គនាយកការិយាល័យអង្គការសហប្រជាជាតិលោកស្រី Tatiana Valovaya។ (ប្រភព៖ nhandan)
នៅក្នុងកិច្ចប្រជុំ បេសកម្មអចិន្រ្តៃយ៍នៃប្រទេសសមាជិកអាស៊ានបានឈានដល់ការឯកភាពគ្នាលើជំហានដើម្បីត្រៀមសម្រាប់ការងាររបស់អង្គការពាណិជ្ជកម្មពិភពលោកដែលរួមមានការធ្វើសេចក្តីព្រាងសេចក្តីថ្លែងការណ៍រួមអាស៊ាននៅក្នុងការត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្មនៃសហគមន៍អ៊ឺរ៉ុប (EU) ជំរុញការចរចាស្តីពីការឧបត្ថម្ភធនជលផល ពង្រឹងកិច្ចពិភាក្សាជាមួយដៃគូអាស៊ានស្តីពីការកែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក។
សមាជិកអាស៊ានបានបង្ហាញជំនឿថាប្រទេសវៀតណាមក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ ២០២០ នឹងជួយលើកកម្ពស់ជំហររបស់អាស៊ាននៅក្នុងអង្គការពាណិជ្ជកម្មពិភពលោកនិងនាំមកនូវជោគជ័យរួមគ្នាសម្រាប់អាស៊ានក្នុងកិច្ចប្រជុំរដ្ឋមន្ត្រី WTO លើកទី ១២ ដែលគ្រោងនឹងធ្វើឡើងនៅខែមិថុនាឆ្នាំនេះនៅកាហ្សាក់ស្ថាន។
កិច្ចប្រជុំរបស់ ACG ស្តីពីការងាររបស់អង្គការពាណិជ្ជកម្មពិភពលោកនៅទីក្រុងហ្សឺណែវបានជួយបេសកម្មអចិន្រ្តៃយ៍នៃប្រទេសជាសមាជិកអាស៊ានក្នុងការចែករំលែកព័ត៌មានទស្សនៈនិងជំរុញការសម្របសម្រួលលើខ្លឹមសារនៃការងាររបស់អង្គការពាណិជ្ជកម្មពិភពលោក និងរួមចំណែកក្នុងការពង្រឹងសាមគ្គីភាពនៅក្នុងអាស៊ាន៕
(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន