យុគសម័យ - អ្នកជម្ងឺ N.T.T ជាកម្មករម្នាក់របស់ក្រុមហ៊ុន Nihonplas (មានមូលដ្ឋាននៅខេត្ត Vinh Phuc) ។ កាលពី ២ ខែមុន អ្នកជំងឺរូបនេះ បានក្រុមហ៊ុនបញ្ជូនទៅហ្វឹកហាត់ នៅខេត្ត Wuhan (ប្រទេសចិន) ។
នៅថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២០ លោកស្រីរូបនេះបានវិលត្រឡប់ទៅប្រទេសវៀតណាមវិញ តាមអាកាសចរណ៍ និងចុះយន្តហោះ នៅអាកាសយានដ្ឋាន Noi Bai ។ បន្ទាប់មក លោកស្រីធ្វើដំណើរទៅកាន់ខេត្ត Vinh Phuc ដោយរថយន្តរបស់ក្រុមហ៊ុន។ នា២៣ ខែមករា អ្នកជំងឺធ្វើដំណើរទៅកាន់ស្រុកកំណើត ខេត្ត Thanh Hoa ដើម្បីអបអរសាទរបុណ្យតេត។
ប៉ុន្តែនាថ្ងៃទី ២៤ ខែមករា អ្នកជំងឺរូបនេះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យពហុព្យាបាលស្រុក Yen Dinh នៃខេត្ត Thanh Hoa ដើម្បីពិនិត្យសុខភាព មើលឃើញស្ថានភាពធ្ងន់ធ្ងរអ្នកជំងឺបានបញ្ជូនទៅកាន់ផ្នែកមន្ទីរជំងឺត្រូពិក - មន្ទីរពេទ្យពហុព្យាបាលខេត្ត Thanh Hoa ដោយមានគ្រុនក្តៅខ្លាំង ក្អកខ្ពស់តឹងដើមទ្រូង ពិបាកនៃការដង្ហើម ...
អ្នកជំងឺផ្ទុកវិរុស ការ៉ូណា បានព្យាបាលនៅបន្ទប់ដាច់ដោយឡែក នៅមន្ទីពេទ្យពហុព្យាបាលខេត្ត Thanh Hoa។
វេជ្ជបណ្ឌិតនិងគិលានុបដ្ឋាយិកាបានយកចិត្តទុកដាក់អស់កម្លាំងកាយចិត្តលើការព្យាបាលនិងថែទាំអ្នកជំងឺជារៀងរាល់ថ្ងៃ៖ ពិនិត្យនិងតាមដានយ៉ាងហ្មត់ចត់នូវស្ថានភាពនៃការវិវត្តនៃជំងឺ រកឱ្យឃើញនូវផលវិបាកដែលអាចកើតឡើង ដើម្បីដោះស្រាយឱ្យមានប្រសិទ្ធភាព។ នាព្រឹកថ្ងៃទី ៣១ ខែមករាមជ្ឈមណ្ឌលត្រួតពិនិត្យជំងឺខេត្ត Thanh Hoa បាន យកគំរូធ្វើតេស្តិ៍ ហើយលទ្ធផលតេស្តអវិជ្ជមានចំពោះវិរុសការ៉ូណា។
បច្ចុប្បន្ននេះអ្នកជំងឺមិនមានគ្រុនក្តៅ ខ្លាំង ក្អកខ្ពស់តឹងដើមទ្រូង ពិបាកនៃការដង្ហើមទេ។ ទន្ទឹមនឹងនេះ ការធ្វើតេស្តិ៍ជីវគីមីក្នុងរយៈពេល ៥ ថ្ងៃបានជាធម្មតាហើយ សុខភាពរបស់អ្នកជំងឺបានជាសះស្បើយទាំងស្រុង។ នៅព្រឹកថ្ងៃទី ៣ ខែកុម្ភៈអ្នកជំងឺត្រូវបានចេញពីមន្ទីរពេទ្យ និងការព្យាបាលទាំងស្រុងដោយឥតគិតថ្លៃ។
ដូច្នេះក្រោយពីទីក្រុងHo Chi Minh ខេត្តThanh Hoa គឺជាតំបន់ទី ២ នៃប្រទេសវៀតណាមដែលព្យាបាលអ្នកជម្ងឺផ្ទុកវីរុសកូរ៉ូណាប្រកបដោយជោគជ័យ៕
(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន