ទីក្រុងហាណូយផ្តោតការយកចិត្តទុកដាក់យ៉ាងខ្ពស់និងធ្វើអស់ពីសមត្ថភាពដើម្បីបង្ការនិងទប់ស្កាត់ការរាតត្បាតវីរុស nCoV

07:30 | 05/02/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នារសៀលថ្ងៃទី ៣ ខែកុម្ភះ គណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានជួបប្រជុំដើម្បីដឹកនាំការងារបង្ការនិងទប់ស្កាត់ការឆ្លងមេរោគផ្លូវដង្ហើមដោយវីរុសកូរ៉ូណា (nCoV)។ ប្រជប្រធានគណៈកម្មាធិការប្រជាជនទីក្រុង លោក Nguyen Duc Chung អញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំនេះ។

ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយលោក Nguyen Duc Chung (រូបថត៖ hanoimoi.com.vn)

នៅក្នុងកិច្ចប្រជុំនេះ មន្ទីរ ស្ថាប័នទីក្រុងនានាបានរាយការណ៍អំពីការបង្ការ និងទប់ស្កាត់ការឆ្លងជំងឺនេះ។ យោងតាមប្រធានមន្ទីរទេសចរណ៍ លោក Tran Duc Hai បានឲ្យដឹងថាសកម្មភាពទេសចរណ៍ត្រូវបានប៉ះពាល់យ៉ាងខ្លាំងប៉ុន្តែវិស័យទេសចរណ៍នៅតែអនុវត្តតាមគោលការណ៍ណែនាំរបស់ទីក្រុងដោយធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពរាតត្បាតជំងឺនេះជាទៀងទាត់ផងដែរ។

ទាក់ទងនឹងការគ្រប់គ្រងម៉ាស់សុវត្ថិភាព និងឧបករណ៍សុខាភិបាលនៅទីផ្សារសព្វថ្ងៃនេះ អធិការមន្ទីរសុខាភិបាលបានចុះត្រួតពិនិត្យឱសថស្ថានចំនួន ២៥៦ កន្លែង គ្រឹះស្ថានអាជីវកម្ម និងឧបករណ៍សុខាភិបាលចំនួន ២ ផងដែរ។ នាយកដ្ឋានគ្រប់គ្រងទីផ្សារបន្តផ្សព្វផ្សាយដល់គ្រឹះស្ថានអាជីវកម្មដែល ប្តេជ្ញាចិត្តលក់ទំនិញតាមតម្លៃដែលបានចុះបញ្ជីដោយមិនមានការដំឡើងថ្លៃទំនិញប្រើប្រាស់ ជាពិសេសគឺម៉ាស់សុវត្ថិភាពនិងទឹកលាងដៃកំចាត់មេរោគជាដើម។

ក្រៅពីនោះ នៅឯកិច្ចប្រជុំនេះ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយលោក Nguyen Duc Chung បានសង្កត់ធ្ងន់ទៅលើគុណសម្បត្តិរបស់ទីក្រុងហាណូយក្នុងការបង្ការនិងទប់ស្កាត់ជំងឺរលាកសួតដោយវីរុស nCoV ពីព្រោះគ្មានការឆ្លងណាមួយឡើយ។ ទីក្រុងហាណូយបានអនុវត្តយ៉ាងសកម្មនូវដំណោះស្រាយបង្ការនិងគ្រប់គ្រងទាន់ពេលវេលាជាច្រើនដូចជាការបាញ់ថ្នាំកំចាត់មេរោគ នៅតាមសាលាជាង ៥០០០ នៅក្នុងទីក្រុងព្រមទាំងអនុញ្ញាតឲ្យសិស្សានុសិស្សទាំងអស់នៅទីក្រុងហាណូយ ឈប់សម្រាកចាប់ពីពេលនេះរហូតដល់ថ្ងៃទី ៩ ខែកុម្ភៈ ។

ទន្ទឹមនឹងនេះ ក្នុងកិច្ចប្រជុំ លោក Nguyen Duc Chung ក៏បានស្នើឲ្យចាត់វិធានការនិងភារកិច្ច ដែលមន្ទីរនិងស្ថាប័ននានាគួរតែអនុវត្តជាបន្ទាន់ផងដែរ។ ក្នុងនោះរួមមានការជម្រុញឃោសនានិងការណែនាំឲ្យប្រជាជនក្នុងការបង្ការនិងទប់ស្កាត់ការីក រាលដាលនៃជំងឺនេះ រួមទាំងត្រូវពាក់ម៉ាសសុវត្ថិភាពនៅតាមទីសាធារណៈដូចជាស្ថានីយ៍រថភ្លើងបែនឡាន នៅពេលធ្វើដំណើរការដឹកជញ្ជូនសាធារណៈ ឬនៅនឹងទីកន្លែងដែលមានមនុស្សជាច្រើនកុះករផងដែរ។ ជាពិសេស ឃោសនាដើម្បីឱ្យភ្ញៀវទេសចរ កម្មករនិងនិស្សិតអន្តរជាតិដែលធ្លាប់បានឆ្លងកាត់តំបន់រីករាលដាលជំងឺនេះ ត្រូវយល់ដឹងអំពីរាតត្បាតវីរុសនេះ ក៏ដូចជាយល់ច្បាស់ពីវិធីបង្ការនិងរោគសញ្ញានៃជំងឺនេះ និងសូមទាក់ទងទៅកាន់មណ្ឌលសុខភាពដើម្បីទទួលបាននូវដំណោះស្រាយក្នុងការបង្ការនិងទប់ស្កាត់ជំងឺនេះ៕

(បកប្រែដោយ ហេង វុធ្ធី)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក

អានច្រើនបំផុត