ដំណើរដ៏រុងរឿងក្នុងរយៈពេល ៩០ ឆ្នាំនៃបក្សកុម្មុយនីស្តវៀតណាមតាមរយៈការតាំងពិព័រណ៌រូបថត

07:51 | 01/02/2020

យុគសម័យ - ក្នុងឱកាសអបអរសាទរខួបលើកទី ៩០ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម (៣ កុម្ភៈ) នាថ្ងៃទី ៣០ ខែមករា នៅមជ្ឈមណ្ឌលពិព័រណ៍ Hoa Binh ទីក្រុងDa Lat (ខេត្ត Lam Dong) គណៈកម្មការរឃោសនាការបក្សខេត្តនិងមន្ទីរវប្បធម៌កីឡានិងទេសចរណ៍ខេត្ត Lam Dong បានរៀបចំការតាំងពិព័រណ៍ឯកសារនិងរូបថតក្រោមចំណងជើងថា “បក្សកុម្មុយនិស្តវៀតណាម - ៩០ ឆ្នាំនៃមាគ៌ាប្រវត្តិសាស្ត្រដ៏រុងរឿង” ។

ពិព័រណ៍ឯកសារនិងរូបថតក្រោមចំណងជើងថា “បក្សកុម្មុយនិស្តវៀតណាម - ៩០ ឆ្នាំនៃមាគ៌ាប្រវត្តិសាស្ត្រដ៏រុងរឿង” (nhandan.com.vn)

នាថ្ងៃទី ៣០ ខែមករា នៅមជ្ឈមណ្ឌលពិព័រណ៍ Hoa Binh ទីក្រុងDa Lat (ខេត្ត Lam Dong) គណៈកម្មការរឃោសនាការបក្សខេត្តនិងមន្ទីរវប្បធម៌កីឡានិងទេសចរណ៍ខេត្ត Lam Dong បានរៀបចំការតាំងពិព័រណ៍ឯកសារនិងរូបថតក្រោមចំណងជើងថា “បក្សកុម្មុយនិស្តវៀតណាម - ៩០ ឆ្នាំនៃមាគ៌ាប្រវត្តិសាស្ត្រដ៏រុងរឿង” ។

ពិព័រណ៍នេះតាំងបង្ហាញនិងណែនាំដល់សាធារណជនជាង ២៥០ ឯកសារនិងរូបភាពនៃព្រឹត្តិការណ៍ប្រវត្តិសាស្រ្តវីរភាពរបស់ប្រជាជាតិវៀតណាមក្រោមការដឹកនាំរបស់បក្សនិងលោកប្រធានហូជីមិញ តាមរយៈប្រធានបទដូចជាប្រវត្តិនៃការបង្កើតបក្សកុម្មុយ និស្តវៀតណាម ការតស៊ូប្រយុទ្ធនឹងអាមេរិកដើម្បីជួយសង្គ្រោះប្រទេសជាតិនិងការកសាងសង្គមនិយម (ឆ្នាំ១៩៥៤-១៩៧៥) រួមទាំងស្នាដៃស្តីពីសិល្បៈនៃដំណើរឆ្ពោះទៅកសាងនិងអភិវឌ្ឍទឹកដីនិងប្រជាជនខេត្ត Lam Dong។

យោងទៅតាមគណៈកម្មាធិការរៀបចំការតាំងពិព័រណ៍នេះបានឲ្យដឹងថានេះគឺជាឱកាសមួយសម្រាប់យើងដើម្បីរំលឹកឡើងវិញនូវប្រពៃណីដ៏អស្ចារ្យរបស់ប្រទេសជាតិ ព្រមទាំងផ្សព្វផ្សាយយ៉ាងជ្រាលជ្រៅដល់កម្មាភិបាល សមាជិកបក្សនិងប្រជាជនអំពីប្រវត្តិសាស្ត្រដ៏រុងរឿងរបស់បក្សកុម្មុយនីស្តវៀតណាមផងដែរ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត