យុគសម័យ - ក្នុងបរិបទនៃការរាតត្បាតជំងឺរលាកសួតដោយវីរុសកូរ៉ូណា កំពុងវិវត្តន៍យ៉ាងស្មុក ស្មាញនោះ នៅវៀតណាមម៉ាស់សុវត្ថិភាពបានក្លាយទៅជាវត្ថុដែលត្រូវបានគេស្វែងរកច្រើនបំផុតក្នុងរយៈពេលប៉ុម្មានថ្ងៃកន្លងមក។
ម៉ាស់សុវត្ថិភាពក្លាយទៅជាវត្ថុដែលត្រូវបានគេស្វែងរកច្រើនបំផុតនៅប្រទេសវៀតណាមដោយសារការរាតត្បាតវីរុសកូរ៉ូណារប្រភេទថ្មី
នៅព្រឹកថ្ងៃទី ៣១ ខែមករា គណៈកម្មការសុខភាពជាតិបានប្រកាសថាមានមនុស្សចំនួន ២១៣ នាក់បានស្លាប់ដោយវីរុសកូរ៉ូណាប្រភេទថ្មីនៅប្រទេសចិន បន្ទាប់ពីអង្គការសុខភាពពិភពលោក (WHO) ប្រកាសអាសន្នជាសកលអំពីសុខភាពសហគមន៍នៅទូទាំងពិភពលោក។ នាបច្ចុប្បន្នមានអ្នកឆ្លងជំងឺនេះចំនួន ៩.៤៨០ ករណីនៅលើពិភពលោក។ ចំនួនសរុបនៃការឆ្លងជំងឺនេះនៅខាងក្រៅប្រទេសចិនមានចំនួន ៩៨ ករណីនៅ ១៨ ប្រទេស។
ក្នុងបរិបទនៃការរីករាលដាលយ៉ាងឆាប់រហ័សនៃជំងឺរលាកសួតដែលបណ្តាលមកពីវីរុសកូរ៉ូណានោះ ម៉ាស់សុវត្ថិភាពបានក្លាយជាវត្ថុមួយពិតជាចាំបាច់សម្រាប់មនុស្សម្នាក់ ក៏ដូចជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការការពារវីរុសដ៏គ្រោះថ្នាក់នេះផងដែរ។ យោងតាមការកត់សម្គាល់របស់ Google Trends នៅវៀតណាម៉ាស់សុវត្ថិភាពបានក្លាយជាវត្ថុមួយដែលត្រូវបានគេស្វែងរកច្រើនបំផុតនៅលើម៉ាស៊ីនស្វែងរករបស់ Google ។ កាលពីម្សិលមិញ ពាក្យគន្លឹះ "ម៉ាស់សុវត្ថិភាព" បានកត់ត្រាការស្វែងរកជាង ២០,០០០ លើក ហើយនៅព្រឹកថ្ងៃទី៣១ ខែមករា "ម៉ាស់សុវត្ថិភាព" បានកត់ត្រាការស្វែងរករហូតដល់ ៥០,០០០ លើក៕(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: thoidai.com.vn)

មតិពីមិត្តអ្នកអាន