យុគសម័យ - នាថ្ងៃទី ៣១ មករា ឆ្លើយតបនឹងសំនួរេបស់អ្នកកាសែតដែលបានសួរអំពីប្រតិកម្មរបស់វៀតណាមចំពោះការដែលអាមេរិកបានចេញប្រកាសឯកសារ មួយមានចំណងជើងថា “ពីសន្តិភាពទៅភាពរុងរឿង៖ ចក្ខុវិស័យដើម្បីកែលំអជីវភាពរស់នៅរបស់ប្រជាជនអ៊ីស្រាអែល និងប៉ាឡេស្ទីន”។ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានថ្លែងថា៖
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang។ (រូបថត៖ cand.com.vn)
“វៀតណាមយកចិត្តទុកដាក់ និងតាមដានស្ថានការណ៍នៅមជ្ឈឹមបូព៌ា និងស្វាគមន៍ចំពោះរាល់ការខំប្រឹងប្រែងដើម្បីស្តារដំណើរការសន្តិភាពនៅមជ្ឈឹមបូព៌ាឡើងវិញ។ យើងខ្ញុំជឿជាក់ថា ដំណោះស្រាយមួយប្រកបដោយយុត្តិធម៌និងចីរភាពសម្រាប់បញ្ហានេះដែលអាចសម្រេច តាមរយៈការសន្ទនានិងការចរចារវាងភាគីពាក់ព័ន្ធនានា ដោយផ្អែកលើការគោរពច្បាប់អន្តរជាតិ និងសេចក្តីសម្រេចចិត្តពាក់ព័ន្ធនានារបស់អង្គការសហប្រជាជាតិ” ៕
(ប្រែសម្រួលដោយឌីណា)

មតិពីមិត្តអ្នកអាន