យុគសម័យ៖នាថ្ងៃទី ៩ និងថ្ងៃទី១០ ខែមករា លោកឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេស Pham Binh Minh បានបន្តសកម្មភាពជួបទ្វេភាគីសំខាន់ៗជាច្រើន ក្នុងឱកាសអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចពិភាក្សាបើកចំហរនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
ក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស Pham Binh Minh បានអញ្ជើញជាអធិបតី ក្នុងពិធីពិសាអាហារថ្ងៃត្រង់និងធ្វើការរបស់ក្រុមប្រឹក្សាសន្តិសុខជាមួយ លោកអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ Antonio Guterres ។
ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្រ្តីក៏មានជំនួបទ្វេភាគីជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ នាយកប្រតិបត្តិកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) នាយកប្រតិបត្តិទីភ្នាក់ងារស្រ្តីនៃអង្គការសហប្រជាជាតិ(UN-Women) រដ្ឋមន្រ្តីក្រសួងការបរទេស Nicaragua រដ្ឋមន្រ្តីក្រសួងការបរទេស Timor Leste អនុរដ្ឋមន្រ្តីក្រសួងការបរទេសអ៊ុយក្រែន និងជាអតីតប្រធានាធិបតីអៀរឡង់។
លោកឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេស Pham Binh Minh និងលោកអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ Antonio Guterres ។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)
តាមរយៈជំនួបទាំងនេះ ថ្នាក់ដឹកនាំនៃអង្គការសហប្រជាជាតិ ក៏ដូចជាប្រទេសដទៃទៀតបានវាយតម្លៃខ្ពស់ចំពោះតួនាទីអន្ដរជាតិរបស់វៀតណាមដែលជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ និងជាប្រធានអាស៊ាន ២០២០ ។
ជាពិសេសនៅក្នុងជំនួបទ្វេភាគីជាមួយ លោកឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេស Pham Binh Minh លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres បានលើកឡើងថា វៀតណាមមានតួនាទីពិសេស និងជាកត្តាសំខាន់ដែលរួមចំណែកក្នុងការរក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់អាស៊ាន។
លោកឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេស Pham Binh Minh ជួបទ្វេភាគីជាមួយ លោករដ្ឋមន្ត្រីក្រសួងការបរទេស Nicaragua Denis Ronaldo Moncada Colindres។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)
ទន្ទឹមនឹងនេះ លោកអគ្គលេខាធិការនៃអង្គការសហប្រជាជាតិបានអះអាងនូវការគាំទ្រចំពោះការដោះស្រាយវិវាទនៅសមុទ្រខាងកើតដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។
លោក Antonio Guterres ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងវៀតណាម - អង្គការសហប្រជាជាតិ បណ្តាសមិទ្ធិផលនូវការអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមរបស់វៀតណាមក៏ដូចជាការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការនិងការគាំទ្រសម្រាប់ដំណើរការអភិវឌ្ឍន៍របស់វៀតណាម អះអាងអំពីការបង្កើនកិច្ចសហប្រតិបត្តិការ នាពេលខាងមុខ។ លោកឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេស Pham Binh Minh ស្នើ អង្គការសហប្រជាជាតិនិងអគ្គលេខាធិការអង្គការសហប្រជាជាតិបន្តយកចិត្តទុកដាក់លើការវិវឌ្ឍន៍ស្ថានភាព នៅសមុទ្រខាងកើត គាំទ្រដល់ការលើកកម្ពស់ការដោះស្រាយជម្លោះដោយសន្តិវិធី៕
(ប្រែសម្រួលដោយឌីណា)
(ប្រភពព័ត៌មាន: thoidai.com.vn)


មតិពីមិត្តអ្នកអាន