ប្រតិភូជប៉ុនជាង ១.០០០ នាក់បានអញ្ជើញ ចូលរួមក្នុងពិធីផ្លាស់ប្តូរវប្បធម៌វៀតណាម - ជប៉ុន នៅទីក្រុង Da Nang.

16:20 | 13/01/2020 (ប្រែសម្រួលដោយឌីណា)

យុគសម័យ៖ ប្រតិភូជប៉ុនជាង ១០០០ នាក់អញ្ជើញចូលរួមក្នុងរាត្រី ផ្លាស់ប្តូរវប្បធម៌រវាងគណៈប្រតិភូសេដ្ឋកិច្ច វប្បធម៌ទេសចរណ៍ជប៉ុន្ត និងសហគ្រាសវៀតណាម និងតំបន់នៃប្រទេសវៀតណាមបានធ្វើឡើង នៅពេលយប់ថ្ងៃទី ១២ ខែមករា នៅទីក្រុង Da Nang ដែលមានអត្ថន័យសំខាន់ៗហើយបង្ហាញយ៉ាងរស់រវើកនូវការអភិវឌ្ឍន៍ដ៏ខ្លាំងក្លានិងគ្រប់វិស័យនៃភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - ជប៉ុន។

លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ថ្លែង ក្នុង​ពិធីនេះ។ (រូបថត៖ VGP)

នាយប់ថ្ងៃទី ១២ ខែ មករា​ នៅទីក្រុង​ Da Nang លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc រួមនឹងអគ្គលេខាធិការនៃគណបក្សប្រជាធិបតេយ្យសេរីជប៉ុននិងជាប្រធានសហភាពមិត្តភាពជប៉ុន - វៀតណាម លោក Nikai Toshihiro បានអញ្ជើញចូលរួម ក្នុង​រាត្រីផ្លាស់ប្តូរ​សេដ្ឋកិច្ច ​វប្បធម៌និងទេសចរណ៍រវាងជប៉ុន និងបណ្តាសហគ្រាស តំបន់នៃប្រទេសវៀតណាម។

អញ្ជើញចូលរួមក្នុងពិធីនេះក៏មានថ្នាក់ដឹកនាំនៃបក្ស រដ្ឋាភិបាល រដ្ឋសភាវៀតណាម; តំណាង​ក្រសួង​ ផ្នែក ស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំនៃខេត្ត - ក្រុងជាច្រើន​នៃ​ប្រទេសវៀតណាម អង្គការសេដ្ឋកិច្ច​ អង្គការសង្គម​សមាគមមិត្តភាព សហគ្រាសវៀតណាមជាច្រើន ផងដែរ។

ថ្លែងនៅក្នុងរាត្រីផ្លាស់ប្តូរនេះ លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានស្វាគមន៍ លោកអគ្គលេខាធិការ Nikai Toshihiro ដែលជាមិត្តជិតស្និទ្ធ​របស់ប្រជាជន​វៀតណាម​ បានដឹកនាំគណៈប្រតិភូផ្លាស់ប្តូរ​សេដ្ឋកិច្ច​វប្បធម៌​និងទេសចរណ៍​ជប៉ុនជាង ១.០០០ នាក់ ។ ក្នុង​នោះមាន​​សមាជិកសភា មន្ត្រីជាន់ខ្ពស់ តំណាងតំបន់ សហគ្រាស ​និងមិត្តភក្តិជប៉ុនជាច្រើន បានអញ្ជើញ​ទៅបំពេញ​ទស្សនកិច្ច និងធ្វើការ នៅប្រទេសវៀតណាម។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ក៏បានថ្លែង​អំណរ​គុណ​ចំពោះការរួមវិភាគទាន​ដ៏សំខាន់​របស់​ក្រុមសមាជិករដ្ឋសភាមិត្តភាពជប៉ុននិងវៀតណាម ជាពិសេសចំពោះលោកអគ្គលេខាធិការ Nikai Toshihiro សម្រាប់​ការលើកកម្ពស់​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​វៀតណាម - ជប៉ុន។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានបញ្ជាក់​ថា​ប្រទេសវៀតណាមមានបំណងពង្រឹងការតភ្ជាប់ខាង សេដ្ឋកិច្ច​រវាងវៀតណាមនិងជប៉ុន ​តាមរយៈកិច្ចព្រមព្រៀង CPTPP ដោយ​មានស្តង់ដារខ្ពស់​និងគ្រប់ជ្រុងជ្រោយ​សម្រាប់សហគ្រាសជប៉ុននិងវៀតណាម​ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការនិងវិនិយោគ ផ្ទេរបច្ចេកវិទ្យា​ អភិវឌ្ឍន៍ទីផ្សារ​ និងការចូលរួម​ក្នុង​បណ្តាញ​តម្លៃពិភពលោក។ ទន្ទឹមនឹងនោះគឺជាការពង្រឹងនូវភាពស្អិតរមួតរវាងរដ្ឋាភិបាល រដ្ឋសភារ​ ក្រសួង​ផ្នែក តំបន់​ទំនាក់ទំនងប្រាស្រ័យ​រវាងប្រជាជននៃប្រទេសទាំងពីរ​ តាមទម្រង់ផ្សេងៗគ្នា​និងគម្រោងកិច្ចសហប្រតិបត្តិការជាជាក់លាក់ ដូចជា​សាកលវិទ្យាល័យ​វៀតណាម - ជប៉ុន។

រីឯ លោក​អគ្គលេខាធិការនៃគណបក្ស​ប្រជាធិបតេយ្យ​សេរីជប៉ុន​និងជាប្រធានក្រុមសមាជិក​រដ្ឋសភា​មិត្តភាពជប៉ុន - វៀតណាម​ Nikai Toshihiro បានសម្តែង​ការ​សប្បាយ​រីករាយ​ចំពោះទំនាក់ទំនងនៃ​ប្រទេសទាំងពីរ​កំពុងអភិវឌ្ឍន៍​​លើគ្រប់វិស័យ​ប្រកបដោយល្អប្រសើរ ។

នៅឆ្នាំ ២០១៩ សកម្មភាពទាក់ទងប្រាស្រ័យ​​ រវាង​ប្រជាជន​នៃប្រទេសទាំងពីរនឹងឈានដល់ ១៤០០ លើក។ នាបច្ចុប្បន្ននេះ មានប្រជាជនវៀតណាមជាង ៣៧ ម៉ឺននាក់កំពុងរស់នៅ និងសិក្សា​ នៅប្រទេសជប៉ុន​ដែល​ជាស្ពាន ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីនិងអភិវឌ្ឍ​ឱ្យបានល្អថែមទៀត។

និយាយអំពីវប្បធម៌ផ្កាឈូក - ផ្កាជាតិរបស់វៀតណាម​លោកអគ្គលេខាធិការ Nikai Toshihiro បាន​មាន​ប្រសាសន៍​ថា ពូជផ្កាឈូក Oga របស់ជប៉ុនមា​ន​ប្រវត្តិសាស្ត្រ​ជាង ២០០០ ឆ្នាំ។ ផ្កាឈូកនេះ​ក៏ជានិមិត្តរូប​តំណាងឲ្យ​ សន្តិភាពផងដែរ។

លោក Nikai Toshihiro ឲ្យដឹងថា​ លោកក៏​ជំរុញ​ការ​ផ្លាស់ប្តូរ​ផ្កាឈូកជាមួយបណ្តាប្រទេសផ្សេងៗ។ ព្រមទាំង លោកបានសម្តែងក្តីរីករាយដែលប្រទេសវៀតណាមជ្រើសរើសយកផ្កាឈូកជាផ្កាជាតិ។

ក្នុងរាត្រីផ្លាស់ប្តូរនេះ លោកនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc និងលោកអគ្គលេខាធិការ Nikai បាន​អញ្ជើញ​អនុវត្តពិធីការដាំផ្កាឈូក Oga។(រូបថត៖ VGP)

លោក Nikai Toshihiro បានមានប្រសាសន៍ថា​មេដឹកនាំនិងប្រជាជននៃប្រទេសទាំងពីរគួរតែជំរុញការឃោសនានៃទំនាក់ទំនងមិត្តភាពជប៉ុន - វៀតណាម​សម្រាប់ជំនាន់ក្រោយ ​ដើម្បី​ឱ្យចំណងមិ​ត្តភាព​និង​ទំនាក់ទំនងរវាងប្រទេសទាំងពីរអាចបន្តទទួលបាន និងបន្តអភិវឌ្ឍកាន់តែប្រសើរឡើងនាពេលអនាគត។

អគ្គលេខាធិការ Nikai Toshihiro ក៏​បានសម្តែង​នូវគោលបំណងចង់ឲ្យនិស្សិតជប៉ុន​មកទស្សនកិច្ច​នៅវៀតណាមលើកនេះ ដើម្បី​ផ្លាស់ប្តូរ​និងរៀនសូត្រ​ពីបទពិសោធន៍។ បន្ទាប់មក​គេនឹងវិលត្រឡប់ទៅកាន់​ប្រទេសជប៉ុននឹងខិតខំប្រឹងប្រែងរៀនសូត្រ ចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់ទំនាក់ទំនងនិងមិត្តភាពនៃប្រទេសទាំងពីរ និងឆ្លើយតបនឹង​សេចក្តី​ប្រាថ្នា​របស់ប្រជាជននៃប្រទេសទាំងពីរ។

ក្នុងរាត្រីផ្លាស់ប្តូរនេះ លោកនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc និងលោកអគ្គលេខាធិការ Nikai បាន​អញ្ជើញ​អនុវត្តពិធីដាំផ្កាឈូក Oga អញ្ជើញ​ធ្វើជា​សាក្សី​ក្នុងពិធីប្រគល់សៀវភៅភាសាជប៉ុនដល់សាលារៀនមួយចំនួន ​នៅតំបនស្ថិតភាគកណ្តាល និង​ប្រកាស​បង្កើត​ការិយាល័យ​ស្ថានទូតជប៉ុន នៅទីក្រុង Da Nang៕

(ប្រែសម្រួលដោយឌីណា)

(ប្រែសម្រួលដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត