ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំ នៅខេត្តព្រះសីហនុ បានរៀបចំពិធីជប់លៀងអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម

14:55 | 14/01/2020 (ប្រែសម្រួលដោយឌីណា)

យុគសម័យ៖នៅថ្ងៃទី ១០ ខែមករា នៅទីក្រុងព្រះសីហនុ (កម្ពុជា) ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំ នៅខេត្តព្រះសីហនុបានរៀបចំពិធីជប់លៀងអបអរសារ បុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម ឆ្នាំ២០២០។

លោកអគ្គកុងស៊ុលVu Ngoc Ly ថ្លែងក្នុងពិធីជប់លៀងអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម ឆ្នាំ ២០២០។ (រូបថត៖ កាសែត thegioivietnam)

អញ្ជើញចូលរួមក្នុងពិធីជប់លៀងនេះ មានថ្នាក់ដឹកនាំ​ខេត្ត​ចំនួន ៦ (ខេត្តព្រះសីហនុ​ខេត្តកែប​ខេត្តកំពត​ខេត្តកោះកុង​ខេត្តតាកែវ​និងខេត្តកំពង់ស្ពឺ) មេបញ្ជាការយោធភូមិភាគទី ៣ របស់ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំនៃបណ្តាផ្នែក ស្ថាប័ន ​ កងកម្លាំងប្រដាប់អាវុធកម្ពុជា​ ដែលមានទីតាំង​នៅខេត្តព្រះសីហនុ ថ្នាក់ដឹកនាំ​អនុព័ន្ធយោធាការពារជាតិ​វៀតណាមប្រចាំ នៅព្រះរាជាណាចក្រកម្ពុជា និង​សហគ្រាស​​​មួយចំនួន​មានផែនការ​ វិនិយោគ​និង​ធ្វើ​អាជីវកម្ម​ក្នុង​តំបន់កុងស៊ុល

នៅក្នុងសុន្ទរកថាថ្លែងក្នុងពិធីនោះលោកអគ្គកុងស៊ុល Vu Ngoc Ly បានលើកឡើងនូវសមិទ្ធិផល​នៃការអភិវឌ្ឍន៍​សេដ្ឋកិច្ច - សង្គមកិច្ចដែលវៀតណាមសម្រេចបាន ក្នុងឆ្នាំ ២០១៩ និងបណ្តាទិសដៅ​ ​បញ្ហាប្រឈមមុខ​របស់​វៀតណាម​ក្នុងឆ្នាំ ២០២០ ។​ ក្នុងនោះ​ប្រទេសវៀតណាមនឹងទទួល​តួនាទីជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងជាប្រធានប្តូរវេនអាស៊ាន។

លោកអគ្គកុងស៊ុលបានក៏បានបញ្ជាក់ថា វៀតណាម​ប្តេជ្ញា​ធ្វើអស់ពីសមត្ថភាពរួមជាមួយប្រទេសដទៃទៀត ក្នុងនោះមានប្រទេស​កម្ពុជាផងដែរ ដើម្បីចូលរួម​ចំណែក​ជាវិជ្ជមាន​ក្នុងការរក្សា​សន្តិភាព​និង​ស្ថិរភាពក្នុងតំបន់​និង​លើពិភពលោក។ លោកអគ្គកុងស៊ុល Vu Ngoc Ly ក៏បានជូនពរដល់ប្រជាជនកម្ពុជា ជាពិសេសគឺ​ប្រជាជន​នៃ​ខេត្តទាំង ៦ នៅក្នុងតំបន់កុងស៊ុលនឹងបន្តទទួល​​បាន​សមិទ្ធិផលធំធេងថែមទៀត ក្នុងឆ្នាំ ២០២០ ដើម្បី​ព្រះរាជាណាចក្រកម្ពុជាប្រកបដោយសន្តិភាព មាន​ស្ថេរភាព និងវិបុលភាព។

ប្រតិភូអញ្ជើញចូលរួមក្នុងពិធីជប់លៀងនេះ។ (រូបថត៖ កាសែត thegioivietnam)

លោកអគ្គកុងស៊ុល Vu Ngoc Ly ជឿជាក់ថា​ កិច្ចសហប្រតិបត្តិការ​ដ៏ល្អប្រសើរ​រវាងវៀតណាមនិងកម្ពុជា​រួមទាំងទំនាក់ទំនងរវាងខេត្តទាំង ៦ នេះ​ ជាមួយ​បណ្តា​ស្ថាប័ន​ និងតំបន់​ពាក់ព័ន្ធរបស់វៀតណាម​នឹង​បន្ត​ពង្រឹង​និង​ពង្រីក តាម​ពាក្យស្លោក៖ "អ្នកជិតខាងដ៏ល្អ​ មិត្តភាព​ជា​ប្រពៃណី កិច្ចសហប្រតិបត្តិការ​គ្រប់ជ្រុងជ្រោយ​ ស្ថិតស្ថេរ​យូរអង្វែង ​ ដែល​ឯកភាពពីថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ"។

ក្នុងបរិយាកាសកក់ក្ដៅនិងពោរពេញទៅដោយអត្តសញ្ញាណជាតិ លោក Vu Ngoc Ly បានជូនពរ​ដល់​ប្រជាជន​ទាំងអស់​ ក្នុងឆ្នាំថ្មី​ទទួលបាន​នូវពុទ្ធពរទាំងបួន​ប្រការ​៖​ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

(ប្រែសម្រួលដោយឌីណា)

(ប្រែសម្រួលដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត