យុគសម័យ- នាថ្ងៃទី ១៣ ខែមករា នៅទីក្រុងហាណូយ សម្ព័ន្ធសមាគមមិត្តភាពទីក្រុងហាណូយបានរៀបចំ “សន្និសីទបូកសរុបការងារនៃកិច្ចការបរទេសប្រជាជននៅឆ្នាំ ២០១៩ និងបំផុសចលនាប្រឡងប្រណាំងសម្រាប់ឆ្នាំ ២០២០ ” ។
លោកស្រី Nguyen Phuong Nga ប្រធានសម្ព័ន្ធសមាគមមិត្តភាពវៀតណាម
យោងតាមរបាយការណ៍នៅសន្និសីទនេះ ក្នុងឆ្នាំ ២០១៩ ដោយស្មារតីនៃការផ្តួចផ្តើម គំនិត ច្នៃប្រឌិតនិងការទទួលខុសត្រូវ សម្ព័ន្ធសមាគមមិត្តភាពទីក្រុងហាណូយ បានអនុវត្តសកម្មភាពប្រកបដោយប្រសិទ្ធភាពដើម្បីបំពេញផែនការដែលបានកំណត់។ ជាក់ស្តែងអាចនិយាយអំពីកម្មវិធីយ៉ាងផុលផុសដូចជា“ ពិធីជួបជុំរំលឹកខួបលើកទី ៤០ នៃជ័យជំនះនៃសង្គ្រាមការពារព្រំដែនភាគនិរតីនៃមាតុភូមិ និងរួមជាមួយប្រជាជនកម្ពុជាវាយផ្តួលរលំរបបប្រល័យពូជសាសន៍” ព្រមទាំងបានរួមចំណែកដល់ជោគជ័យទាំងមូលនៃសមាជនៃសម្ព័ន្ធសមាគមមិត្តភាពវៀតណាមនីតិកាលទី ៦ អាណត្តិ ២០១៩ - ២០២៤។ សកម្មភាពដែលបានរៀបចំតែងប្រកាន់ខ្ជាប់នូវភារកិច្ចនយោបាយរបស់ទីក្រុងនិងទាក់ទាញតំណាងបរទេសនិងប្រជាជនរាជធានីជាច្រើនកុះករមកចូលរួមដែលធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមិត្តអន្តរជាតិផងដែរ។
ទិដ្ឋភាពនៃសន្និសីទ
អញ្ជើញថ្លែងមតិនៅក្នុងសន្និសីទនេះ លោកស្រី Nguyen Phuong Nga ប្រធានសម្ព័ន្ធសមាគមមិត្តភាពវៀតណាម បានសង្កត់ធ្ងន់ថាឆ្នាំ ២០២០ នេះ គឺជាឆ្នាំដែលមានព្រឹត្តិការណ៍សំខាន់ៗជាច្រើននៅក្នុងជីវភាពនយោបាយរបស់ប្រទេសជាតិ ដូចជាពិធីរំលឹកខួបលើកទី ១៣០ នៃថ្ងៃកំណើតរបស់លោកប្រធានហូជីមិញ ពិធីរំលឹកខួបលើកទី ៩០ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម ពិធីរំលឹកខួបលើកទី ៧៥ នៃបដិវត្តខែសីហានិងទិវាឯករាជ្យជាតិ (ថ្ងៃទី២ ខែកញ្ញា) ក៏ដូចជាពិធីរំលឹកខួបលើកទី ៧០ នៃទិវាប្រពៃណីរបស់សម្ព័ន្ធសមាគមមិត្តភាពវៀតណាម និងការទទួលតួនាទីដ៏សំខាន់ចំនួន២របស់ប្រទេសវៀតណាម រួមមានការធ្វើជាប្រធានអាស៊ានឆ្នាំ២០២០ និងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១។
ក្នុងបរិបទនោះ សម្ព័ន្ធសមាគមមិត្តភាពទីក្រុងហាណូយចាំបាច់ត្រូវកំណត់គោលដៅរបស់ខ្លួនយ៉ាងច្បាស់លាស់ និងមានផែនការបែងចែកធនធានមនុស្សនិងសម្ភារៈ ដើម្បីធានាដល់ការរៀបចំសកម្មភាពកិច្ចការបរទេសប្រកបដោយប្រសិទ្ធិភាព សំដៅបម្រើឱ្យឲ្យបានល្អបំផុតក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងរវាងវៀតណាមនិយាយរូមនិងរដ្ឋធានីហាណូយនិយាយដោយ ឡែកជាមួយដៃគូអន្តរជាតិផងដែរ៕
(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: thoidai.com.vn)


មតិពីមិត្តអ្នកអាន