វៀតណាមអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការអាស៊ាននៅអង្គការសហប្រជាជាតិ

11:18 | 11/01/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ១០ ខែមករា ក្នុងនាមជាប្រធានគណៈកម្មការនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅទីក្រុងញូវយ៉កឆ្នាំ ២០២០ វៀតណាមបានរៀបចំកិច្ចប្រជុំលើកដំបូងដើម្បីពិភាក្សាពីសកម្មភាពរបស់គណៈកម្មាធិការនេះក្នុងពេញមួយឆ្នាំ និងពិភាក្សាអំពីអាទិភាពដែល បណ្តាប្រទេសសមាជិកអាស៊ាននឹងជំរុញនៅក្នុងឆ្នាំនេះ។

ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy អញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំនេះ (រូបថត៖ vietnamplus.vn)

ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានប្រតិភូបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំនេះ ដោយមានការចូលរួមពីឯកអគ្គរដ្ឋទូត ទីប្រឹក្សានិងប្រធានគណៈប្រតិភូនៃបណ្តាប្រទេសសមាជិកអាស៊ានប្រចាំនៅអង្គការសហប្រជាជាតិ។ បណ្តាប្រទេសនានាបានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់វៀតណាមនៅពេលដែលបានរៀបចំឡើងប្រជុំនៃក្រុមប្រឹក្សាសន្តិសុខជាលើកដំបូងនៅក្នុងខែមករាឆ្នាំ ២០២០ ស្តីពីកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងអង្គការសហប្រជាជាតិក្នុងការថែរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ។ ទាក់ទងនឹងអាទិភាពនៅឆ្នាំ ២០២០ បណ្តាប្រទេសបានឲ្យដឹងថានឹងជំរុញការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ព្រមទាំងបង្កើនការបំពេញបន្ថែមរវាងរបៀបវារៈឆ្នាំ ២០៣០ និងចក្ខុវិស័យអាស៊ាន ២០២៥ ក៏ដូចជារៀបចំសកម្មភាពជាក់លាក់ជាច្រើនដែលជាប់ទាក់ទងនឹងព្រឹត្តិការណ៍សំខាន់នៅឆ្នាំ ២០២០ ជាពិសេសជាការរំលឹកខួបលើកទី ៧៥ នៃការបង្កើតអង្គការសហប្រជាជាតិ និងខួបលើកទី ២៥ នៃសេចក្តីថ្លែងការណ៍និងកម្មវិធីនយោបាយនៃសកម្មភាពទីក្រុងប៉េកាំងស្តីពីសមភាពយេនឌ័រនិងការផ្ទេរសិទ្ធិអំណាចដល់ស្ត្រី។

ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ vietnamplus.vn)

ក្នុងឱកាសនេះគណៈកម្មាធិការអាស៊ានប្រចាំនៅអង្គការសហប្រជាជាតិបានធ្វើកិច្ចសន្ទនាជាមួយលោកស្រី Mary Robinson ប្រធានក្រុមអតីតថ្នាក់ដឹកនាំនៃអង្គការសហប្រជាជាតិ ដើម្បីផ្លាស់ប្តូរទស្សនៈលើបញ្ហាដែលមានការព្រួយបារម្ភរួមដូចជា ក៏ដូចជាការពង្រឹងពហុភាគីនិយម និងប្រយុទ្ធប្រឆាំងនឹងការរីកសាយអាវុធនុយក្លេអ៊ែរ និងការប្រែប្រួលអាកាសធាតុផងដែរ។ ទន្ទឹមនឹងនេះ លោកស្រី Mary Robinson បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់អាស៊ានក្នុងបញ្ហាទាំងនេះ ហើយសង្ឃឹមថាអាស៊ាននឹងបន្តជំរុញកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួននិងរួមវិភាគទានដ៏សំខាន់ទាំងនៅថ្នាក់តំបន់និងសកលលោកផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: Vietnamplus.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត