យុគសម័យ៖សសរស្តម្ភវប្បធម៌ - សង្គមគឺជាគ្រឹះស្ថានក្នុងការលើកកម្ពស់អត្តសញ្ញាណវប្បធម៌របស់បណ្តាប្រទេសអាស៊ាន ហើយបណ្តាប្រទេសអាស៊ានដែលចូលរួម ក្នុងឆ្នាំដែលវៀតណាមជាប្រធានដោយស្មារតីស្ម័គ្រចិត្តបំផុត។
នាព្រឹកថ្ងៃទី ៧ ខែមករា ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចបានប្រារព្ធកិច្ចប្រជុំលើកដំបូងនៃសសរស្តម្ភសហគមន៍វប្បធម៌ - សង្គម។ កិច្ចប្រជុំនេះបានពិភាក្សាអំពីសកម្មភាពក្នុងឆ្នាំដែលវៀតណាមជាប្រធានអាស៊ាន ឆ្នាំ ២០២០ និងគំនិតផ្តួចផ្តើមរបស់សហគមន៍វប្បធម៌- សង្គម។
ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចដើរតួនាទីអធិបតីនិងសម្របសម្រួលសហគមន៍វប្បធម៌ - សង្គម នៅប្រទេសវៀតណាម។
លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ប្រធានអាស៊ាន ២០២០ អញ្ជើញជាអធិបតីក្នុងពិធីចាប់ផ្តើមឆ្នាំប្រធានអាស៊ាន ឆ្នាំ២០២០ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន៖ លោកអនុរដ្ឋមន្រ្តីក្រសួងការបរទេស Nguyen Quoc Dung អគ្គលេខាធិការនៃគណៈកម្មាធិការអាស៊ានជាតិ ឆ្នាំ ២០២០ ប្រធាន SOM វៀតណាមនិងតំណាងក្រសួង និងស្ថាប័នពាក់ព័ន្ធមួយចំនួន។
លោករដ្ឋមន្ត្រី Dao Ngoc Dung ប្រធានគណៈកម្មាធិការ រៀបចំអាស៊ានឆ្នាំ ២០២០ នៃក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច បានអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំនេះ។
សសរស្តម្ភសហគមន៍វប្បធម៌ - សង្គមអាស៊ានគ្រោងនឹងមាន អាទិភាពចំនួន ៤ ក្នុងនោះ អាទិភាពសម្រាប់ការតភ្ជាប់និងការតភ្ជាប់ក្នុងតំបន់ ភាពបន្សាំ និងឆ្លៀតយកឱកាស ដើម្បីកសាងសេចក្តីប្រកាសស្តីពីការអភិវឌ្ឍធនធានមនុស្សលើពិភព ការងារកំពុងប្រែប្រួល លើកកម្ពស់ស្មារតីសហគមន៍និងអត្តសញ្ញាណអាស៊ាន។ ជំរុញទំនាក់ទំនងជាភាពដៃគូដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព បង្កើនសមត្ថភាពបន្សាំនិងមានប្រសិទ្ធភាពក្នុងការប្រតិបត្តិការរបស់អាស៊ាន។
សកម្មភាពអាស៊ានឆ្នាំ ២០២០ បានរៀបចំដោយក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ច រួមមានសកម្មភាពចំនួន ៣៣ បានរៀបចំពេញមួយឆ្នាំ និងមានតុល្យភាព ផ្អែកទៅលើសកម្មភាពរួមរបស់គណៈកម្មាធិការជាតិអាស៊ាន ២០២០ ។ ក្នុងនោះមានសកម្មភាពរបស់សហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC) ចំនួន ១០ សកម្មភាពក្នុងវិស័យការងារចំនួន ១៥ សកម្មភាពចំនួន ៥ ក្នុងវិស័យសុខុមាលភាពសង្គមសកម្មភាពចំនួន ២ ក្នុងវិស័យស្ត្រីនិងសកម្មភាពមួយរបស់ គណៈកម្មាធិការជំរុញនិងការពារសិទ្ធិស្ត្រីនិងកុមារ (ACWC) ។
ប្រទេសវៀតណាមបានជ្រើសរើសប្រធានបទនៃឆ្នាំអាស៊ាន ២០២០ ជា“ ការតភ្ជាប់និងភាពបន្សាំយ៉ាងសកម្ម”។ ពីប្រធានបទនេះវៀតណាមបានយកចិត្តទុកដាក់លើប្រធានមួយចំនួន៖ សន្តិភាព សន្តិសុខ និងស្ថិរភាព ការតភ្ជាប់និងការតភ្ជាប់ក្នុងតំបន់ ភាពបន្សាំ និងឆ្លៀតយកឱកាស លើកកម្ពស់ស្មារតីសហគមន៍និងអត្តសញ្ញាណអាស៊ាន ជំរុញទំនាក់ទំនងជាភាពដៃគូ ដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍ បង្កើនសមត្ថភាពនិងមានប្រសិទ្ធភាពក្នុងការប្រតិបត្តិការ។
លោករដ្ឋមន្រ្តី Dao Ngoc Dung បានសង្កត់ធ្ងន់លើបញ្ហាសន្តិសុខនិងសុវត្ថិភាពគឺមានសារៈសំខាន់។ ពី ព្រោះបណ្តាសកម្មភាពក្នុងឆ្នាំអាស៊ាន ២០២០នេះបានទាក់ទាញអ្នកចូលរួមយ៉ាងច្រើនកុះករ៕(ប្រែសម្រួលដោយឌីណា)

មតិពីមិត្តអ្នកអាន