វៀតណាមធ្វើជាអធិបតីក្នុងសម័យប្រជុំស្តីពីការពង្រឹងសន្តិភាពនៅអាហ្វ្រិកខាងលិច

16:00 | 09/01/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានថ្លែងសុន្ទរកថាក្នុងនាមជាតំណាងជាតិ ដែលបានវាយតម្លៃខ្ពស់ចំពោះការងាររបស់ UNOWAS ក្នុងរយៈពេលរយៈពេលកន្លងមកនេះ ព្រមទាំងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងនិងគំនិតផ្តួចផ្តើមរបស់ស្ថាប័ននេះផងដែរ។

លោក ឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានប្រតិភូបេសកកម្មពិសេសវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ និងជាប្រធានក្រុមប្រឹក្សាសន្តិសុខ អ.ស.ប (រូបថត៖ vietnamplus.vn)

យោងតាមអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានប្រចាំនៅអង្គការសហប្រជាជាតិបានឲ្យដឹងថា នាថ្ងៃទី ៨ ខែមករា ក្នុងនាមជាប្រធានប្រចាំខែនៃក្រុមប្រឹក្សាសន្តិសុខ វៀតណាមអញ្ជើញធ្វើជាអធិបតីក្នុងសម័យប្រជុំស្តីពីរបាយការណ៍របស់អគ្គលេខាធិការ អ. ស.ប ដែលពាក់ព័ន្ធនឹងប្រតិបត្តិការរបស់ខុទ្ទកាល័យអង្គការសហប្រជាជាតិនៅតំបន់អាហ្វ្រិកខាងលិច និង Sahel (UNOWAS) នាពេលថ្មីៗនេះ។

នេះគឺជាសម័យប្រជុំជាសាធារណៈលើកដំបូងរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលប្រទេសវៀតណាមជាប្រធានប្តូរវេន។ ក្នុងសម័យប្រជុំនេះ តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិនិងជាប្រធានខុទ្ធកាល័យ UNOWAS លោក Mohamed Ibn Chambas បានថ្លែងរបាយការណ៍ស្តីពីស្ថានភាពនិងសកម្មភាពរបស់ UNOWAS ក្នុងតំបន់ក្នុងរយៈពេល ៦ ខែកន្លងមក ក៏ដូចជាបានឡើកឡើងអនុសាសន៍នានាផងដែរ។ លោក Chambas ក៏បានទទួលស្គាល់សមិទ្ធិផលវិជ្ជមានមួយចំនួននៅក្នុងនយោបាយនិងការអភិវឌ្ឍសេដ្ឋកិច្ច ប៉ុន្តែជាទូទៅសន្តិសុខកំពុងតែកើនឡើងកាន់តែអាក្រក់ទៅៗ ដោយមានការវាយប្រហារភេរវកម្មយ៉ាងសាហាវទៅលើជនស៊ីវិលនិងយោធា ដែលក្នុងនោះនីហ្សេរីយ៉ា ម៉ាលី និង Burkina Faso គឺជាប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត។

លោក ឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានប្រតិភូបេសកកម្មពិសេសវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ និងជាប្រធានក្រុមប្រឹក្សាសន្តិសុខ អ.ស.ប នៅខែមករាឆ្នាំ ២០២០ បានថ្លែងមតិក្នុងនាមជាតំណាងប្រទេសជាតិ ហើយវាយតម្លៃខ្ពស់ចំពោះការងាររបស់ UNOWAS ក្នុងរយៈពេលកន្លងមក ព្រមទាំងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងនិងគំនិតផ្តួចផ្តើមរបស់ស្ថាប័ននេះផងដែរ។ វៀតណាមបានស្នើរឲ្យបណ្តាប្រទេសនិងអង្គការក្នុងតំបន់ដូចជាក្រុម G5 Sahel បន្តកិច្ចខិតខំប្រឹងប្រែងសហប្រតិបត្តិការប្រឆាំងនឹងអំពើភេរវកម្មនិងឧក្រិដ្ឋកម្មដែលមានអង្គការចាត់តាំង ព្រមទាំងអនុវត្តរាល់ដំណោះស្រាយដើម្បីជំរុញការអភិវឌ្ឍន៍និងដោះស្រាយដល់ឬសគល់នៃអស្ថិរភាព រួមមានផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុចំពោះស្ថានភាពសន្តិសុខក្នុងតំបន់ផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត