យុគសម័យ - ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ព្យាករថាកំណើនអាស៊ីអាគ្នេយ៍នៅឆ្នាំនេះត្រូវបានគេរំពឹងថាទាបជាងការព្យាករលើកមុន។
ប្រតិបត្តិការដឹកទំនិញនៅកំពង់ផែ Cat Lai។ (រូបថត៖ Tien Luc/ TTXVN)
របាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចចុងក្រោយចេញផ្សាយនៅថ្ងៃទី ១១ ខែធ្នូ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបង្កើនការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់វៀតណាមសម្រាប់ឆ្នាំ ២០១៩ និង ២០២០ ចំនួន ៦,៩% ហើយ ៦,៨% ទោះបីមានការរីកចម្រើននៃបណ្តាប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ីត្រូវបានគេព្យាករណ៍ថានឹងទាបជាងនេះ។ លទ្ធផលនេះខ្ពស់ជាងការព្យាករណ៍កាលពីខែកក្កដារបស់ធនាគារអភិវឌ្ឍន៍អាស៊ី។ នេះបង្ហាញពីសញ្ញាវិជ្ជមាននៃសេដ្ឋកិច្ចរបស់វៀតណាម។
នៅកម្រិតទូទៅធនាគារអភិវឌ្ឍន៍អាស៊ីប៉ាន់ស្មានថាកំណើននៃអាស៊ីអាគ្នេយ៍នៅឆ្នាំនេះត្រូវបានគេរំពឹងថានឹងទាបជាងការព្យាករណ៍ពីមុន ខណៈសេដ្ឋកិច្ចដែលពឹងផ្អែកលើពាណិជ្ជកម្មជាច្រើនដូចជាសិង្ហបុរីនិងថៃកំពុងរងផលប៉ះពាល់ដោយសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិននិងការធ្លាក់ចុះនៃពិភពលោក៕
(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន