បន្តដំណើរទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូង នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា នៅទីក្រុងសេអ៊ូល នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បាន អញ្ជើញចូលរួមវេទិកាធុរកិច្ចវៀតណាម-កូរ៉េខាងត្បូង។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ថតរូបជាមួយបណ្ដាតំណាងចូលរួមវេទិកា
អញ្ជើញថ្លែងនៅទីនេះ លោកនាយករដ្ឋមន្រ្តីបានវាយតម្លៃថា ក្រោយរយៈ ពេលច្រើនឆ្នាំកន្លងមកនេះទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគរវាងវៀតណាម និងកូរ៉េខាងត្បូងបានរីកចម្រើនយ៉ាងខ្លាំងក្លា ដោយទំហំពាណិជ្ជកម្មទ្វេភាគី សម្រេចបានជិត៧០ពាន់លានដុល្លាអាមេរិក ហើយបរិមាណ ទុនវិនិយោគរបស់ កូរ៉េខាងត្បូងចូលមកវៀតណាមឈរលំដាប់ទីមួយដោយសម្រេចបាន៦៥ពាន់ លានដុល្លាអាមេរិក។ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា៖ “វៀតណាមសហប្រតិបតិ្តការជាមួយកូរ៉េខាងត្បូងលើវិស័យជាច្រើនដូចជាសុខាភិបាល អប់រំ ការពារជាតិ សន្តិសុខ ហិរញ្ញវត្ថុ ធនាគារ ធានារ៉ាប់រង និង បណ្ដុះបណ្ដាលធនធានមនុស្ស។ មានពលរដ្ឋវៀតណាមកាន់តែច្រើនឡើងៗបាន រៀនភាសាកូរ៉េខាងត្បូង ហើយផ្ទុយទៅវិញ។ នេះជាមូលដ្ឋានគ្រឹះដ៏សំខាន់ដើម្បី ជំរុញទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសទាំងពីរ។ មានសំណួរមួយថា ហេតុអ្វី យើងអាចសម្រេចបាននូវលទ្ធផលដំបូងដ៏សំខាន់យ៉ាងដូច្នេះ? យើងខ្ញុំបានឆ្លើយ កាលពីយូរយាណាស់ថា នោះគឺដោយសារវៀតណាមនិងកូរ៉េខាងត្បូងមាន លក្ខណៈវប្បធម៌ស្រដៀងគ្នាជាច្រើន។ ប្រការនេះបានរួមចំណែកបង្កើតឡើង សមិទ្ធផលខាងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ”។
នៅវេទិកានេះដែរ មានអនុស្សរណៈយោគយល់គ្នាចំនួន៣៣ត្រូវបានចុះ ហត្ថលេខាក្នុងតម្លៃសរុបប្រមាណ២០ ពាន់ លានដុល្លាអាមេរិក។ នេះជាមូលដ្ឋាន គ្រឹះដើម្បីបង្កើនដើមទុនវិនិយោគរបស់កូរ៉េខាងត្បូងពីកម្រិត៦៧ពាន់លាន ដុល្លាអាមេរិកនាបច្ចុប្បន្នឡើងដល់ទៅ៨០ពាន់លានដុល្លាអាមេរិកយ៉ាងឆាប់ៗ។
នាព្រឹកថ្ងៃដដែល នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអញ្ជើញ ទទួលជួបជាមួយថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនធំៗរបស់កូរ៉េខាងត្បូងដូចជា៖ Samsung Hyundai GS E&C និង GS Energy៕
(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន