ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Trinh Dinh Dung អបអរសាទរសហគ្រាសអូស្រ្តាលីមកបណ្តាក់ទុនវិនិយោគនៅវៀតណាម

07:08 | 29/11/2019 (ប្រភព៖ vovworld.vn)

នាព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកាក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅប្រទេសអូស្រ្តាលី ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Trinh Dinh Dung បានអញ្ជើញជួបពិភាក្សាជាមួយសមាគមពាណិជ្ជកម្មវៀតណាមនៅអូស្ត្រាលី។

ទិដ្ឋភាពនៃជំនួបពិភាក្សា (រូបថត៖ VGP)

ក្នុងជំនួបពិភាក្សានេះ លោក Trinh Dinh Dung បានវាយតម្លៃខ្ពស់ចំពោះ តួនាទីនិងកិច្ចខិតខំប្រឹងប្រែងរបស់សមាគមក្នុងការជំរុញទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរ ព្រមទាំងជួយគាំទ្រដល់ការអភិវឌ្ឍធុរកិច្ច វៀត ណាមនៅអូស្ត្រាលីនិយាយរួមនិងទីក្រុង Melbourne និយាយដោយឡែក។ ទន្ទឹមនឹងនេះដែរលោកក៏បានអបអរសាទរសមាគមនេះកំពុងត្រៀមខ្លួនបើកមជ្ឈមណ្ឌលជម្រុញពាណិជ្ជកម្ម - វិនិយោគ វៀតណាម-អូស្ត្រាលីនៅទីក្រុង Melbourne ដើម្បីផ្សព្វផ្សាយនិងធ្វើជាស្ពានតភ្ជាប់សម្រាប់ទំនិញនិងសេវាកម្មរបស់វៀតណាមចូលទៅកាន់ទីផ្សារអូស្ត្រាលីផងដែរ។

នាថ្ងៃដដែលនោះ ក្នុងជំនួបជាមួយថ្នាក់ដឹកនាំពីសម្ព័ន្ធក្រុមហ៊ុន Maquarie ដែលជាមូលនិធិវិនិយោគធំបំផុតរបស់អូស្រ្តាលីក្នុងវិស័យថាមពលកកើតឡើងវិញ និងក្រុមហ៊ុន Woodside ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ឧស្ម័នគីមីរាវធំជាងគេនៅអូស្ត្រាលីលោកឧបនាយករដ្ឋមន្ត្រី Trinh Dinh Dung បានអបអរសាទរចំពោះការដែលសហគ្រាសអូស្ត្រាលីបង្កើនការវិនិ យោគលើវិស័យថាមពលនៅវៀតណាមជាពិសេសថាមពលកកើតឡើងវិញ។ ថ្នាក់ដឹកនាំនៃសហគ្រាសធំទាំងពីររបស់អូស្រ្តាលី មានគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការវិនិយោគនិងការអភិវឌ្ឍគម្រោងថាមពលវាយោអគ្គិសនីនៅឯសមុទ្រ ក៏ដូច ជាថាមពលពន្លឺព្រះអាទិត្យឧស្ម័នគីមីរាវអគ្គិសនីនៅប្រទេសវៀតណាមផងដែរ៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត