បើកកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីគមនាគមណ៍និងដឹកជញ្ជូនអាស៊ានលើកទី ២៥ ( ATM25) និងកិច្ចប្រជុំពាក់ព័ន្ធនានា

13:16 | 15/11/2019 (ហេង វុធ្ធី)

នាព្រឹកថ្ងៃទី ១៤ ខែវិច្ឆិកានៅទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីគមនាគមណ៍និងដឹកជញ្ជូនអាស៊ានលើកទី ២៥ ( ATM25) ដោយមានការចូលរួមរបស់រដ្ឋមន្រ្តីគមនាគម៍និងដឹកជញ្ជូននៃប្រទេសសមាជិក អាស៊ានទាំង ១០ ។

ឧបនាយករដ្ឋមន្រ្តីវៀតណាម Trinh Dinh Dung អញ្ជើញថ្លែងមតិ (រូបថត៖ TTXVN)

កិច្ចប្រជុំលើកនេះបានផ្តោតលើការពិភាក្សាលើបញ្ហាចំនួន ៤ រួមមានបញ្ហា បំពេញឲ្យចប់សព្វគ្រប់នូវបែបបទនៃការចុះហត្ថលេខាលើឯកសារពហុភាគីថ្នាក់ រដ្ឋាភិបាលដើម្បីបង្កើនការតភ្ជាប់គមនាគមន៍និងដឹកជញ្ជូននៅក្នុងតំបន់អាស៊ាននិងរវាងអាស៊ានជាមួយបណ្តាប្រទេសដៃគូទៀតផង ព្រមទាំងស្តាប់របាយការណ៍ស្តីពីការអនុវត្តកម្មវិធីនិងគម្រោងនានា ចំណុះក្រប់ខ័ណ្ឌមនៃផែនការយុទ្ធសាស្ត្រគមនាគមនិងដឹកជញ្ជូន Kuala Lumpur ឆ្នាំ ២០១៦-២០២៥ ជាដើម ថ្លែងមតិក្នុងពិធីបើកកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាម Trinh Dinh Dung បានសង្កត់ធ្ងន់ថា៖

« ក្នុងនាមជាប្រទេសសមាជិកមួយដ៏សកម្មរបស់អាស៊ាន និងជាប្រធានអាស៊ាន ឆ្នាំ២០២០ វៀតណាមសន្យាអនុវត្តយ៉ាងជិតស្និទ្ធនិងសកម្ម ជាមួយបណ្តាប្រទេសសមាជិកក្នុងការអនុវត្តការប្តេជ្ញាចិត្តនិងបណ្តាកិច្ចព្រមព្រៀងនានា ដើម្បីឲ្យអាស៊ានបញ្ជាក់ពីតួនាទីជាស្នូលក្នុងតំបន់ និងសហការជាមួយដៃគូនានា ដើម្បីរក្សាសន្តិភាព និងស្ថេរភាព ព្រមទាំងធានានូវការដឹកទំនិញតាមផ្លូវអាកាស ផ្លូវគោកនិងផ្លូវសមុទ្រ ដោយសេរី ដើម្បីអាស៊ានមួយប្រកបដោយវិបុលភាពផងដែរ»៕

(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vovworld.vn)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត